ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខ្វះវីតាមីន​ D អាច​ធ្វើឲ្យ​មានជំងឺពុក​ឆ្អឹងលើ​មនុស្សពេញវ័យ និងជំងឺ​ឆ្អឹង​ទន់​លើ​កុមារ​
09, Sep 2021 , 6:59 am        
រូបភាព
វីតាមីន​D គឺជា​វីតាមីន​D រលាយ​ក្នុង​ខ្លាញ់​។ វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ គឺ​ផ្ទុក​នៅក្នុង​ជាលិកា​ខ្លាញ់​។​

 
ឈ្មោះ​ដទៃ​ទៀតៈ​ ​កូ​ឡេ​កា​ល់ស៊ី​ហ្វេ​រ៉ុល​; វីតាមីន​D3; អឺ​ហ្គូ​កា​ល់ស៊ី​ហ្វេ​រ៉ុល​; វីតាមីន​D2
 
មុខងារ
 
វីតាមីន​D ជួយ​រាងកាយ​ឲ្យ​ស្រូប​យក​កាល់ស្យូម ដែល​កាល់ស្យូម និង​ផូស្វាត​ជា​សារធាតុ​ខនិជ ដែល​មាន​សារសំខាន់​សំរាប់​បង្កើត​ឆ្អឹង​ធម្មតា​។​
 
ក្នុង​វ័យ​កុមារភាព រាងកាយ​ត្រូវការ​សារធាតុ​ខនិជ​ទាំងនេះ ដើម្បី​ផលិត​ឆ្អឹង​។ ប្រសិនបើ​អ្នក​មិន បាន​ទទួលយក កាល់ស្យូម​គ្រប់គ្រាន់​ទេ រឺ ប្រសិនបើ​រាងកាយ​របស់ អ្នក​មិន​បាន​ស្រូប​យក​វា ឲ្យបាន​គ្រប់គ្រាន់​ពីរបប​អាហារ​ទេ ការផលិត​ឆ្អឹង និង​ជាលិកា​របស់​ឆ្អឹងនឹង​មាន​ផលប៉ះពាល់​។​
 
ការធ្លាក់​ចុះ​ចំនួន វីតាមីន​D អាច​ធ្វើឲ្យមាន​ជម្ងឺ​ពុក​ឆ្អឹង នៅលើ​មនុស្សពេញវ័យ និងជម្ងឺ​ឆ្អឹង​ទន់​នៅ​លើ​កុមារ​។​
 


 
ប្រភព​អាហារ
 
រាងកាយ​ផលិត វីតាមីន​D នៅពេល​ដែល​ស្បែក​ប៉ះនឹង​កំដៅថ្ងៃ​ដោយផ្ទាល់​ ។ ហេតុនេះហើយជា​ញឹកញាប់ គេ​ហៅ​វីតាមីន​នេះ​ថា​ជា “​វីតាមីន​ពន្លឺព្រះអាទិត្យ​”​។ មនុស្ស​ជាច្រើន​អាចបំពេញ វីតាមីន​D ក្នុង​ខ្លួន​គេ​បាន​តាម​វិធី​នេះ ​។​
 
មាន​អាហារ​តិច​ណាស់ ដែល​ផ្ទុក​នូវ​វីតាមីន​នេះ​ពី​ធម្មជាតិ​។ ប៉ុ​នែ្ត​មាន​អាហារ​ជាច្រើន​ដែល​បាន ត្រូវបាន​គេ​ដាក់បញ្ចូល​វីតាមីន​D​។​
 
វីតាមីន​D​ត្រូវបាន​រកឃើញ​នៅក្នុង​អាហារ​ដូចជា​៖
 
·        ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​: ឈីស ប័រ ក្រែម ទឹកដោះគោ​ជីវជាតិ ទឹកដោះ​នៅ​អាមេរិក (​ភាគច្រើន​គឺ​មាន​ដាក់​វីតាមីន​D )
 
·        ខ្លាញ់​ត្រី (​ត្រីធូ​ណា សាល់​ម៉ុន និង ម៉ា​កា​រែល​)
 
·        អយ​ស្ទើរ​
 
·        អាហារ​ពេលព្រឹក​គ្រាប់​ធញ្ញជាតិ​ដែលមាន​ជីវជាតិ ប៊័រ​ធ្វើ​បន្លែ​និង ខ្លាញ់​សត្វ និង​ទឹក សណ្តែក​
 
វា​មាន​ការពិបាក​ណាស់ ក្នុង​ការទទួលបាន​វីតាមីន​D គ្រប់គ្រាន់​ពី​ប្រភព​របប​អាហារ​តែមួយ មុខ​។ ជា​លទ្ធផល អ្នកខ្លះ​ត្រូវ​ប្រើប្រាស់ នូវ​វីតាមីន​D​បន្ថែម​។ វីតាមីន​D ដែល​ប្រើ​ជា សារធាតុ​បន្ថែម និង មាន​ក្នុង​អាហារ ស្ថិត​ក្រោម​ទំរង់​ពី​គឺ​៖
 
     D2(​អឺ​ហ្គូ​កា​ល់ស៊ី​ហ្វេ​រ៉ុល​)
    D3 (​កូ​ឡេ​កា​ល់ស៊ី​ហ្វេ​រ៉ុល​)
 
 


 
ផលវិបាក
 
ការប្រើប្រាស់​វីតាមីន​D​ច្រើនពេក អាច​ធ្វើអោយ​ពោះវៀន​ស្រូបយក កាល់ស្យូម​ច្រើន​លើស លុប​។ នេះ​អាច​បង្ក​អោយមាន កំរិត​ខ្ពស់​នៃ​កាល់ស្យូម​នៅក្នុង​ឈាម​។ កាល់ស្យូម​នៅក្នុង ឈាម​ខ្ពស់​អាចធ្វើអោយ​៖
 
·         កាល់ស្យូម​ស្តុក​នៅ​ជាលិកា​ដែល​ទន់ៗ ដូច​ជា​បេះដូង និង​សួត​
 
·         ភាន់​ភាំង និង​វង្វេងស្មារតី​
 
·         ប៉ះពាល់​តម្រងនោម​
 
·         ក្រួស​ក្នុង​តម្រង​នោម​
 
·         ចង្អោ​រ ក្ងួ​ត ទល់​លាមក ញ៉ាំ​មិនសូវ​បាន ខ្សោយ និង​ស្រក​ទំងន់​
 
ដំបូន្មាន
 
ការទទួល​កំដៅថ្ងៃ ពី​១០ ទៅ ១៥​នាទី ៣​ដង​ក្នុង​មួយអាទិត្យ គឺ​គ្រប់គ្រាន់​សំរាប់​តំរូវការ វីតាមីន​D​របស់​រាងកាយ​។ ពន្លឺព្រះអាទិត្យ ត្រូវការ​ចាំង​លើ ស្បែក​មុខ ដៃ ខ្នង រឺក៏​ជើង​របស់​
 
អ្នក​(​ដោយ​គ្មាន​ក្រែមការពារ​កំដៅថ្ងៃ​)​។ ពីព្រោះ​តែ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​អាច​ប្រឈម មុខ​នឹង​ជម្ងឺមហារីក​ស្បែក អ្នក​គួរតែ​ប្រើ​ក្រែមការពារ​កំដៅថ្ងៃ បន្ទាប់​ពី​ប៉ះពាល់​ពន្លឺ​២ រឺ​៣​នាទី​។​
 
អ្នក​ដែល​មិន​រស់​នៅ​កន្លែង​ដែល​មាន​ពន្លឺព្រះអាទិត្យ មិន​អាច​បង្កើត​វីតាមីន​D បាន​គ្រប់គ្រាន់ទេ​។ ស្បែក​ដែលប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​នៅក្នុង​ផ្ទះតាមរយៈ​បង្អួចនឹង​មិន​ផលិត​វីតាមីន​D ឡើយ ។ ថ្ងៃ​ដែល​មេឃ​រាង​ងងឹតមាន​ម្លប់ និង​ស្បែក​សំបុរ​ខ្មៅក៏​កាត់បន្ថយ​នូវ​បរិមាណ​នៃវីតាមីន​D ដែល​ស្បែក​យើងផលិត​ដែរ​ ។​
 
ប្រពន្ធ័​គណនា​សារធាតុ​ចិញ្ចឹម (RDA) សំរាប់​វីតាមីនបង្ហាញ​ពី​ចំនួន​វីតាមីន ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​ជា​ប្រចាំ​ថ្ងៃ​។​
 
·         ប្រពន្ធ័ RDA​នេះ​អាច​ប្រើប្រាស់​ជា​គោលដៅ​កំណត់​សំរាប់​មនុស្ស​ម្នាក់ៗ​បាន​
 
·         ចំនួន​វីតាមីន ដែល​អ្នកត្រូវការ​គឺ​ផ្អែក​លើ​អាយុ និង​ភេទ​របស់​អ្នក​។ កត្តា​ផ្សេងៗ ទៀត​ដូចជា ការ​មាន​ផ្ទៃពោះ​និង ជំងឺ​ក៏​ជា​កត្តា​សំខាន់​ដែរ​។​
 
ទារក​(​ចំនួន​វីតាមីន​D​ដែល​សមស្រប​)
 
·         ០ – ៦ ខែ​= ៤០០IU(១០​មីក្រូ​ក្រាម​/​ថ​)
 
·         ៧ – ១២= ៤០០IU(៥​មីក្រូ​ក្រាម​/​ថ​)
 
កុមារ​
 
·         ១ – ៣​ឆ្នាំ =៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)
 
·         ៤ – ៨​ឆ្នាំ​= ៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)
 
ក្មេង​ធំៗ និង​មនុស្សពេញវ័យ​
 
·         ៩ – ៧០​ឆ្នាំ​= ៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)
 
·         មនុស្ស​អាយុ​ច្រើនជាង​៧០​ឆ្នាំ​= ៨០០IU(២០​មីក្រូ​ក្រាម​/​ថ​)
 
·         ស្ត្រី​មាន​ផ្ទៃពោះ និង កំពុង​បំបៅ​ដោះកូន​=៦០០IU(១៥​មីក្រូ​ក្រាម​/​ថ​)
 
ជាទូទៅ មនុស្ស​ដែមមាន​អាយុ​លើសពី ៥០​ឆ្នាំ ត្រូវការ​ចំនួន វីតាមីន​D​ច្រើន​ជាង​មនុស្ស​វ័យ ក្មេង​។ សាកសួរ​អ្នកផ្តល់​សេវា​សុខភាព​ថា​ចំនួន​ប៉ុន្មាន ដែល​សក្កិសម​នឹង​អ្នក​។​
 
ការពុល​វីតាមីន​D គឺ​តែងតែ​កើតឡើង​ស្ទើរតែ​គ្រប់ពេល ដែល​មាន​ការប្រើប្រាស់​វីតាមីន​នេះ ច្រើនពេក​។​
 
កំរិត​មាន​សុវត្ថិភាព​ខ្ពស់បំផុត ក្នុង​ការប្រើប្រាស់​វីតាមីន​D​គឺ​៖
 
·         ១០០០ ទៅ ១៥០០IU/ ថ សំរាប់​ទារក​
 
·         ២៥០០ ទៅ ៣០០០IU /​ថ សំរាប់​កុមារ​ដែល​មាន​អាយុ ចាប់ពី​១៨​ឆ​
 
·         ៤០០០IU/​ថ សំរាប់​កុមារ​ដែល​មាន​អាយុ​៩​ឆ្នាំ រឺក៏​ច្រើនជាងនេះ មនុស្សពេញវ័យ ស្ត្រី និង​ស្ត្រី​ជំទង់ ដែល​មាន​ផ្ទៃពោះ និង​កំពុងបំ​បោះ​ដោះកូន​។​
 
១​មីកូ​ក្រាម នៃ​កូ​ឡេ​កា​ល់ស៊ី​ហ្វេ​រ៉ុល​(D3) គឺ​ស្មើ​នឺង ៤០IU នៃ​វីតាមីន​D​។
 


ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com