ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​​រាល់​ថ្ងៃ​ជួយកាត់បន្ថយ​ជំងឺ​ស្លោក​សាច់ដុំ​បេះដូងបាន
09, Sep 2021 , 10:59 pm        
រូបភាព
​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​ភាគ​បួន​នៃ​ពែង​រាល់ថ្ងៃ​ប្រហែល​ជា​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​បាន តាមរយៈ​ការកាត់បន្ថយ​ការធ្វើ​អុកស៊ីតកម្ម​លើកូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ LDL​។ ផ្លែ​ទទឹម​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើនជាងតែ​បៃតង ឬ​ស្រាក្រហម​រហូតដល់ ២ ទៅ​៣​ដង​ឯណោះ​។ ការសិក្សា​ផ្សេង​មួយទៀត​បាន​រកឃើញថា ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​ពែង​រាល់​ថ្ងៃ​នឹង​ជួយ​កាត់បន្ថយ​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង ឬ​កង្វះ​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់​បេះដូង​។



 
​បញ្ចុះ​សម្ពាធ​ឈាម​
​ការស្រាវជ្រាវ​បាន​រកឃើញថា កម្រិត​នៃ​អង់​ទី​អុក​ស៊ីដង់ដ៏​ច្រើន​ក្នុង​ទឹកផ្លែ​ទទឹមក៏​ដើរតួនាទី​មួយ​ក្នុង​ការបញ្ចុះ​សម្ពាធឈា​ម​ដែរ​។
 
ព្យាបាល​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​
​តាម​ការសិក្សា​បានឱ្យដឹងថា បើសិនជា​អ្នកជំងឺ​ធ្លាប់​ព្យាបាល​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ពីមុនមក ហើយ​ញ៉ាំ​ទឹក​ផ្លែ​ទ​ទឹម ២៣៦​មី​លី​លីត្រ​រាល់ថ្ងៃ ឃើញ​ថា​វា​អាច​ជួយ​បន្ថយ​ការកើនឡើង​ចំនួន​សារធាតុ Prostate-specific Antigen (PSA) ដែល​ជា​ចំណុច​សម្គាល់ថា​មាន​វត្តមាន​ជំងឺមហារីក បាន​។

 
សម្រួល​ដល់​ការ​មិន​ឡើង​រឹង​របស់​លិង្គ​
​ការ​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​សុទ្ធ ១០០​ភាគរយ​ប្រហែល ២៣៦​មី​លី​លីត្រ​រាល់ថ្ងៃ​អាច​ជួយ​ដោះស្រាយ​លិង្គ​មិន​ឡើង​រឹង​បាន​។ អ្នកស្រាវជ្រាវ​និយាយថា រឿងនេះ​ត្រូវតែ​មាន​ការសិក្សា​ច្រើន​បន្ថែមទៀត ប៉ុន្តែ​ពួកគេ​ជឿថា ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​អង់​ទី​អុកស៊ី​ដង់​ក្នុង​ផ្លែ​ទទឹម​នឹង​ជួយ​បង្ការ​រ៉ាឌីកាល​សេរី​កុំឱ្យ​មាន​ការរំខាន​ដល់រ​បត់​ឈាម​រត់​។
 



ប្រឆាំង​នឹង​ជំងឺ​បង្កឡើង​ដោយ​ការ​រលាក​
​ផ្លែ​ទទឹម​ប្រហែល​ជា​ផ្តល់​វីតាមីន C ត្រូវ​នឹង​តម្រូវការ​របស់​មនុស្ស​ពេញវ័យ​ប្រហែល ៤០​ភាគរយ ហើយ​អ្នក​ស្រាវជ្រាវ​បានឱ្យដឹងថា ចំនួន​ប៉ុន​ហ្នឹង​គឺ​គ្រប់គ្រាន់​នឹង​កាត់បន្ថយ​ដើម​ហេតុ​របស់​ជំងឺ​ហើយ​ដូចជា ជំងឺមហារីក ជំងឺ​បេះដូង ឬ​ជំងឺ​ទឹកនោម​ផ្អែម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com