ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គួរទទួលទានទឹកក្រូចឆ្មារក្តៅឧណ្ឌៗនៅពេលព្រឹក?
× អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារក្តៅឧណ្ឌៗនៅពេលព្រឹក មានដូចជា ៖
- ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីនC និងជាតិប៉ូតាស្យូម។វីតាមីនCជួយក្នុងការព្យាបាលជំងឺផ្តាសាយ ហើយប៉ូតាស្យូម ជួយភ្ញោចមុខងារខួរក្បាល និងប្រពន្ធ័សរសៃប្រសាទ និងព្រមទាំងជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។
- ជួយធ្វើអោយមានលំនឹងអាស៊ីតបាសនៅក្នុងរាងកាយ
- ជួយសម្រកទម្ងន់ ៖ ដោយសារនៅក្នុងក្រូចឆ្មារមានជាតិសរសៃPectinខ្ពស់ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការស្រេកឃ្លាន ដូច្នេះ វាជួយធ្វើអោយអ្នកមិនសូវឃ្លាន និងឆាប់ឆ្អែត។
- ជួយក្នុងការរំលាយអាហារ៖ ទឹកក្តៅឧណ្ឌៗ ជួយដល់មុខងារក្រពះពោះវៀននិងជួយអោយពោះវៀនមានចលនាល្អ។ក្រូចឆ្មារ មានជាតិរ៉ែ និងវីតាមីនខ្ពស់ ដែលអាចជួយបន្ធូរលាមក និងកម្ចាត់ជាតិពុលនៅក្នុងបំពង់រំលាយអាហារ។
- ក្រូចឆ្មារជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ៖ វាធ្វើអោយអ្នកនោមច្រើន ដូច្នេះ វាជួយកម្ចាត់ជាតិពុលពីក្នុងឈាម។
- ធ្វើអោយស្បែកស្រស់ថ្លា ៖ វីតាមីនCជួយបំបាត់ស្នាមជ្រីវជ្រួញនិងស្នាមជាំ។
- ជួយដល់ប្រព័ន្ធទឹករងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com