ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែស្វាយ​ល្អ​ចំពោះ​សុខភាព​ខួរក្បាល​
11, Sep 2021 , 6:59 am        
រូបភាព
ផ្លែស្វាយ សម្បូរ​ទៅ​ដោយ​វីតាមីន B6 ដែល​ជា​សារធាតុ​ដ៏​សំខាន់​សម្រាប់​ថែរក្សា និង​ពង្រឹង​ដល់​មុខងារ​ខួរក្បាល​។ វីតាមីន​ទាំងនេះ ជួយ​ដល់​ការ​ដាក់​បញ្ចូល​គ្នា​នៃ​សារធាតុ​បញ្ជូន​សញ្ញា​សរសៃប្រសាទ​សំខាន់​ៗ ដែល​ដឹកនាំ​ក្នុង​ការ​កំណត់​អំពី​អារម្មណ៍ និង​ការ​ផ្លាស់​ប្តូរ​នៃ​របៀប​គេង​។

 
ជា​ធម្មតា ផ្លែស្វាយ ផ្តល់​នូវ​វីតាមីន​មួយ​នេះ​ច្រើន​ណាស់​។ ផ្លែស្វាយ ជា​របប​អាហារ​មួយ​សម្រាប់​អ្នក ហើយ​អ្នក​នឹង​អាច​ធានា​បាន​នូវ​ខួរក្បាល​ដែល​មាន​សុខភាព​ល្អ និង​សរសៃប្រសាទ​បំពេញ​មុខងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្នក​ក៏​នឹង​អាច​ជៀសវាង​ការ​ប្រើ​ថ្នាំ​បំប៉ន​ផ្សេង​ៗ ដែល​មាន​ផល​រំខាន​របស់​វា​ដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com