ជាតិ
ក្រសួងកសិកម្ម ត្រៀមពូជស្រូវ និងបន្លែជាង២ពាន់តោន ទុកចែកកសិករដែលរងគ្រោះដោយគ្រោះធម្ម ជាតិ
11, Sep 2021 , 12:59 pm        
រូបភាព
ការចុះចែកពូជស្រូវ ដល់កសិកររងគ្រោះ ដោយសារគ្រោះធម្មជាតិ នាពេលកន្លងមក។ រូបភាព ពីទំព័រហ្វេសប៊ុក លោក វេង សាខុន។
ការចុះចែកពូជស្រូវ ដល់កសិកររងគ្រោះ ដោយសារគ្រោះធម្មជាតិ នាពេលកន្លងមក។ រូបភាព ពីទំព័រហ្វេសប៊ុក លោក វេង សាខុន។
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមពូជស្រូវស្រាល ២ពាន់តោន និងពូជបន្លែ និងដំណាំរួមផ្សំ ចំនួន២៥តោន ដើម្បីផ្តល់ដល់កសិករក្រីក្រ និងកសិករដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ក្នុងឆ្នាំ២០២១នេះ។  
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ប្រាប់សារព័ត៌មានThmeythmey25 តាមទូរសព្ទថា ពូជស្រូវ និងបន្លែដែលបន្លែដែលត្រៀមទុកនេះ គឺសម្រាប់ផ្តល់ឱ្យទៅកសិករដែលរងគ្រោះដោយគ្រោះធម្មជាតិ និងកសិករក្រីក្រប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រសួងនៅមិនទាន់កំណត់ពីបរិមាណគ្រាប់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំ ដែលត្រូវចែកជូនទៅប្រជាកសិករនៅឡើយ។
«យើងមិនទាន់ច្បាស់លាស់នៅឡើយទេ តែបើតាមអនុក្រឹត្យ គឺចែកតែ៥០គីឡូក្រាមទេ ក្នុងមួយគ្រួសារ។ ឯពូជបន្លែ និងដំណាំរួមផ្សំ សម្រាប់ជួយកសិករដែលមិនអាចដាំស្រូវ ឬស្ដារវិញបាន»។ នេះជាការបញ្ជាក់របសលោក គង់ គា។


 រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

គួរកត់សម្គាល់ថា កាលពីឆ្នាំ២០២០កន្លងទៅ ស្រូវជាង១៣ម៉ឺនហិកតា បានលិចលង់ដោយទឹកជំនន់ ក្នុងនោះស្រូវជាង៦,៦ពាន់ហិកតាបានខូចខាត។ ដំណាំផ្សេងៗទៀត ជាង៥,៥ម៉ឺនហិកតា ក៏ត្រូវលិចទឹកដែរ ដោយក្នុងនោះ មានជាង៦,៣ពាន់ហិកតា បានខូចខាត។ ក្រៅពីបំផ្លាញស្រូវ និងដំណាំ គ្រោះធម្មជាតិទឹកជំនន់ កាលពីឆ្នាំ២០២០ ក៏បានសម្លាប់មនុស្ស១៣នាក់ និងមានពលរដ្ឋជាង២០ម៉ឺនគ្រួសាររងផលប៉ះពាល់ផងដែរ។
 
ដោយឡែកគិតត្រឹមខែសីហា ឆ្នាំ២០២១នេះវិញ គ្រោះរាំងស្ងួតបានធ្វើឱ្យដំណាំស្រូវ ជាង៦៧ ៩៤២ហិកតា ក្នុងខេត្តបន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ និងសៀមរាប ខូចខាត៕
 


 រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Tag:
 ThmeyThmey25
  ស្រូវ
  គ្រោះធម្មជាតិ
  ក្រសួងកសិកម្ម
  វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com