ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ចេក​សោះ អាច​ជួយ​អោយ​ឆ្អឹង​រឹងមាំ​បានដែរ​អី​?
11, Sep 2021 , 10:59 pm        
រូបភាព
ផ្លែ​ចេក គឺជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​ដែល​អាច​ធានា​បាន​នូវ​ឆ្អឹង​ដែល​មាន​សុខភាព​ល្អ និង​រឹង​មាំ​។ វត្តមាន​របស់​សារធាតុ Fructooligosaccharide ដែល​ជា​បាក់តេរី​មាន​ប្រយោជន៍​សម្រាប់​ផ្លូវ​រំលាយ​អាហារ ដើម្បី​អាច​បង្កើន​ការ​បឺត​ស្រូប​យកជាតិ​រ៉ែ និង​ជីវជាតិ​នានា​ទៅ​ក្នុង​រាង​កាយ​បាន​យ៉ាង​ល្អ​។ អ្វី​ដែល​ពិសេស​នោះ​គឺថា ផ្លែ​ចេក​ជួយ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម​តែ​ម្តង​។

 
កាល់ស្យូម គឺជា​សារធាតុ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ផលិត និង​បណ្តុះ​ឆ្អឹង​ឡើង​វិញ ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ពុក​ឆ្អឹង និង​បញ្ហា​ឆ្អឹង​ខ្សោយ​ពេល​អាយុ​ច្រើន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com