ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហេតុ​អ្វី​ប្រេង​អូ​លីវ​ល្អ​ចំពោះ​សុខភាព​?
12, Sep 2021 , 6:59 am        
រូបភាព
ជាតិ​ខ្លាញ់​ជា​ច្រើន​ប្រភេទ​ដែល​មាននៅ​ក្នុង​ប្រេង​អូ​លីវ ជា​ពពួក​អាស៊ីត​ខ្លាញ់ MUFAs ដែល​នាំ​អោយ​មាន​សុខភាព​ល្អ​។ អាស៊ីត​ខ្លាញ់ MUFAs អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ MUFAs អាច​ជួយ​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​សរុប និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ចេញពី​រាង​កាយ​។ MUFAs ក៏​អាច​ជួយ​ធ្វើ​អោយ​ឈាមកក​បាន​ធម្មតា​។

 
ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា MUFAs អាច​ផ្តល់​ប្រយោជន៍​ដល់​កម្រិត​អាំង​ស៊ុ​យ​លី​ន និង​ការ​ត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម ចំពោះ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ប៉ុន្តែ ខ្លាញ់​ដែល​នាំ​អោយ​មាន​សុខភាព​ល្អ ដូច​ជា​ប្រេង​អូ​លីវ គឺ​មាន​កាឡូរី​ខ្ពស់ ដូច្នេះ ពួក​វា​ប្រើ​បាន​តែ​នៅ​ក្នុង​កម្រិត​មធ្យម​តែ​ប៉ុណ្ណោះ​។ ហើយ​សូម​ចាំ​ថា អ្នក​មិន​អាច​ធ្វើ​អោយ​អាហារ​ដែល​មិនល្អ​សម្រាប់​សុខភាព ទៅ​ជា​ល្អ​វិញ ដោយ​គ្រាន់តែ​បន្ថែម​ប្រេង​អូ​លីវ​បាន​នោះ​ទេ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com