ពីនេះ ពីនោះ
សុមេធ មានន័យថា អ្នកមាន​ប្រាជ្ញាល្អ អ្នកប្រាជ្ញ​ខាងគតិធម៌
12, Sep 2021 , 7:29 am        
រូបភាព
នាមសព្ទ​ «សុមេធ» ជាពាក្យសំង្ក្រឹត-បាលី ដែលមានន័យថា អ្នកមានប្រាជ្ញាល្អ, អ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន; អ្នកប្រាជ្ញខាងគតិធម៌ ។ សុមេធកុលបុត្ត កុលបុត្តអ្នកមានសុមេធា (បើស្ត្រីជា សុមេធកុលធីតា)។

 
«សុមេធកុលបុត្ត ទោះអន្ទោលចាប់កំណើតកើតក្នុងត្រកូលទន់ខ្សោយថយថោក ក៏មិនច្របូកច្របល់ខ្វល់ខ្វក់ជាមួយនឹងត្រកូលនោះឡើយ, ដូចជាផ្កាឈូកនិងឧប្បលនានា មិនប្រឡាក់ដោយភក់ កខ្វក់នៅគល់ដើមរបស់វាដូច្នោះដែរ»។ នេះជាព្រះពុទ្ធភាសិត ដែលវចនានុក្រម​ខ្មែរសម្តេច ព្រះសង្ឃរាជ ជួត ណាត បាន​ដកស្រង់ដើម្បីពន្យល់ន័យ​បន្ថែម។
 
សុមេធបណ្ឌិត មានន័យថា បណ្ឌិតអ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន, ពុទ្ធាទិបណ្ឌិត ។
 
ចំពោះពាក្យ អត្ថន័យពាក្យសុមេធា វិញ គឺ ប្រាជ្ញាល្អ, ប្រាជ្ញាដែលអាចកម្ចាត់កិលេសបាន ។
 
មហាសុមេធាធិបតី គឺជាឋានន្តរសមណស័ក្តិសម្រាប់ព្រះសង្ឃនាយក ឬជួនកាលជាព្រះសង្ឃរាជ ខាងគណៈមហានិកាយក្នុងប្រទេសកម្ពុជា។ សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ ឬ សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com