ជាតិ
«ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍» ឈរបង្អួតសម្រស់ទាក់ទាញទេសចរ នៅខេត្តព្រះសីហនុ
12, Sep 2021 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ThmeyThmey25

ព្រះសីហនុ៖ ដើមឈើ​ធំ​មួយ​ដើម និង​ផ្ទាំង​ថ្ម​ដ៏​ធំ ដែល​ស្ថិតនៅ​ចំពាក់​កណ្តាលផ្លូវ​បេតុង​មួយ​ខ្សែ ​ឆ្ពោះទៅឆ្នេរ​អូរត្រេះ និង​ឆ្នេរ​អូរ​ឈើទាល  ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិទ្ធ​នាម​ឱ្យ​ថា «​ដើមឈើ​ចាំ​ស្នេហ៍ និង សិលា​ចាំ​ស្នេហ៍​។ ដើមឈើ​ស្នេហ៍ ជា​ប្រភេទ​ដើម​ជ្រៃត្រាង​មាន​កម្ពស់​១៥​ម៉ែត្រ​ដែលមាន​អាយុកាល​យូរ​ឆ្នាំ​មកហើយ ហើយ​សិលា​ចាំ​ស្នេហ៍ ជា​ផ្ទាំង​ថ្ម​ធម្មជាតិ​ដ៏​ធំ។ កន្លងមកលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 ថា មូលហេតុដែលលោករក្សាដើមឈើ និងសិលានេះព្រោះ ចង់រក្សាទុក​របស់​ដែលមាន​ពី​ធម្មជាតិ ដើម្បី​ជា​គ្រឿង​លម្អ​សម្រាប់​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត​លេង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ​បច្ចុប្បន្នភ្ញៀវទេសចរ ធ្វើដំណើរកាត់ដងវិថីនេះ តែងឈប់សម្រាក និងថតរូបជាមួយដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍នេះ ដើម្បីបង្ហាញថាខ្លួនបានមកដល់ទឹកដីខេត្តព្រះសីហនុ៕














 
 

Tag:
 
  ព្រះសីហនុ
  ដើមឈើចាំស្នេហ៍
  សិលាចាំស្នេហ៍
© រក្សាសិទ្ធិដោយ thmeythmey.com