ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីសាស្ត្រ​ហាត់ប្រាណ ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង​
12, Sep 2021 , 6:59 pm        
រូបភាព
​ការ​ហាត់ប្រាណ​អាចបង្កើត​របាំង​ការពារ​ជំងឺ​ពុក​ឆ្អឹង​បាន​។ ទោះបីជា​ការ​ហាត់ប្រាណ​គ្រប់​ប្រភេទ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទូទៅ​ក៏ដោយ ប៉ុន្តែ​ការ​ហាត់ប្រាណ​ដោយ​ទ្រ​ទម្ងន់ (​ការ​ហាត់ប្រាណ​ទាំងឡាយណា​ដែល​ជើង និង​ប្រអប់ជើង​ប្រើ​សម្រាប់​ទ្រ​ទម្ងន់​រាងកាយ​ពេល​កំពុង​ធ្វើ​ចលនា​) មាន​សារៈសំខាន់​បំផុត​សម្រាប់​បង្ការ​ជំងឺ​ពុក​ឆ្អឹង ព្រោះ​វា​បង្កើតបាន​ជា​សម្ពាធ​កាន់តែ​ខ្លាំង​ទៅលើ​ឆ្អឹង​សម្រាប់​ជួយ​បង្កើន និង​រក្សា​ភាពរឹងមាំ​របស់​វា​។ ការ​ហាត់ប្រាណ​ទាំងនេះ​មានដូចជា ដើរ​ដោយ​ល្បឿន​លឿន ការ​រាំ ការ​វាយ​សី​។​ល​។ ការ​ហាត់ប្រាណ​ដែល​ពង្រឹង​ដល់​សាច់ដុំ​ក៏​មាន​ប្រយោជន៍​ដែរ ជាពិសេស​ចំពោះ​សាច់ដុំ​ធំៗ​របស់​ស្មា អាង​ត្រគៀក សន្លាក់​ត្រគៀក ខ្នង និង​ទ្រូង​។​​ក្រៅ​ពី​ជួយ​កាត់បន្ថយ​ការបាត់បង់​កំហាប់​ឆ្អឹង ការ​ហាត់ប្រាណ​នៅ​មាន​ប្រយោជន៍​ជាច្រើន​ផ្សេង​ទៀត​ចំពោះ​សុខភាព​។ ស្ត្រី​វ័យ​ចំណាស់​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​ការ​ដួល ដែល​អាច​បណ្តាលអោយ​បាក់ឆ្អឹង ដូច្នេះ​ការ​ហាត់ប្រាណ​នឹង​ជួយ​ពួកគាត់​អោយ​ចេញ​ឆ្ងាយ​ពី​បញ្ហា​នេះ​។ បើសិន​ជា​អ្នក​គ្មាន​ទម្លាប់​ហាត់ប្រាណ​ទេ ចូរ​ចាប់ផ្តើម​វា​អោយបាន​ឆាប់ ជាមួយ​នឹង​របៀប​ហាត់​ងាយៗ​។​

 
​ដើម្បី​ពង្រឹង​ដល់​សាច់ដុំ អ្នក​អាច​ប្រើ​ម៉ាស៊ីន ឬ​ឧបករណ៍​លើក​សាច់ដុំ​នៅ​ក្លិប​ហាត់ប្រាណ ឬ​អាច​ទិញ​យក​មក​ប្រើ​ក្នុងផ្ទះ​ក៏​បាន​ដែរ​។ រឿង​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺថា អ្នក​មិន​គួរ​លើក​ទម្ងន់​ដែល​ធ្ងន់​ពេក​ទេ តែ​គួរ​ផ្តើមចេញ​ពី​ទម្ងន់​ស្រាលៗ​សិន រួច​ទើប​បន្ថែម​វា​បន្តិច​ម្តងៗ ដើម្បី​អាច​ស៊ាំ​នឹង​ទម្ងន់​នោះ​បាន ហើយ​ភាពរឹងមាំ​របស់​អ្នកនឹង​កើនឡើង​តាម​គ្នា​តែម្តង​។ គោលបំណង​ធំ គឺ​បង្កើន​ភាពរឹងមាំ​របស់​ឆ្អឹង មិនមែន​សាច់ដុំ​ទេ​។​
 
​ការ​ថែ​សួន ជា​វិធីសាស្ត្រ​ដ៏​ល្អ​ដែល​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​។ សកម្មភាព​នៃ​ការ​ថែ​សួន​មានដូចជា បោសសម្អាត ជីករណ្តៅ រុញ​រទេះ ឬ​ដាំ​រុក្ខជាតិ​តូចៗ សុទ្ធសឹងតែ​ជា​លំ​ហាត់ប្រាណ​បែប​ទ្រ​ទម្ងន់​ទាំងអស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com