ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក
12, Sep 2021 , 3:59 pm        
រូបភាព
មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ បានប្រគល់មេដាយមួយប្រភេទ គឺមេដាយមាសសន្តិភាពពិភពលោក (​World Summit Peace) ជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ដែលរៀបចំឡើងតាមប្រព័ន្ធស៊្សូម (Zoom) បានប្រព្រឹត្តទៅ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ថា តាមរយៈបទពិសោធ ដែលស្តែងចេញពីការវិវត្តស្ថានការណ៍នយោបាយ នៅប្រទេសអាហ្វហ្កានីស្ថាន និងទីកន្លែងដទៃទៀត គេ អាចយល់យ៉ាងច្បាស់ថា គឺមានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសជម្លោះប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន។ សម្តេច មើលឃើញថា ប្រទេសដទៃ មិនអាចដើរតួជំនួសក្នុងការកសាងសន្តិភាពបានឡើយ។ 
 
មេដឹកនាំកម្ពុជា បង្ហាញទស្សនៈផ្ទាល់ខ្លួនទៅកាន់មហាសន្និបាតអន្តរជាតិដ៏ធំមួយនេះថា៖«ភាពជាម្ចាស់ប្រទេស គឺជាគន្លឹះឈានឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញប្រកបដោយនិរន្តរភាព។ និយាយមួយបែបទៀតថា ប្រទេសដទៃ មិនអាចមកបណ្តុះគុណតម្លៃ និងប្រព័ន្ធនយោបាយឲ្យប្រទេសណាមួយបាននោះឡើយ ដោយសារមូលដ្ឋានគ្រឹះសំខាន់ទាំងនេះ ត្រូវការការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌របស់ប្រទេសនីមួយៗ»៕ 
 

Tag:
 ហ៊ុន សែន
  មេដាយសន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com