កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Ronaldo ជិះ Lamborghini តម្លៃជាង២៣ម៉ឺនដុល្លារទៅហ្វឹកហាត់ជាមួយ Man Utd ថ្ងៃដំបូង
13, Sep 2021 , 7:59 pm        
រូបភាព
ទៅកាន់ទីលានហ្វឹកហាត់ជាមួយក្រុម Manchester United ថ្ងៃដំបូង Cristiano Ronaldo បានបើករថយន្តសេរីទំនើប Lamborghini Urus ដែលមានតម្លៃជាង២៣ម៉ឺនដុល្លារអាមេរិក។



Ronaldo បានធ្វើឱ្យអ្នកគាំទ្រ Manchester United សប្បាយចិត្តមិនស្ទើនោះទេ ក្រោយរូបគេរកបានពីរគ្រាប់នៅជំនួបដំបូង ដើម្បីជួយក្រុមលោក Ole Gunnar Solskjær ឈ្នះ Newcastle United ៤-១ នៅ​ Old Trafford ចុងសប្តាហ៍មុន។ 
 
មុនបង្ហាញខ្លួនលើកដំបូងឱ្យក្រុមចាស់ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ បានទៅចូលរួមហ្វឹកហាត់ជាមួយក្រុមភ្លាមៗ ដោយសុខចិត្តមិនទៅជួយក្រុមជម្រើសជាតិព័រទុយហ្កាល់នៅវគ្គជម្រុះ World Cup។  


 
ទៅកាន់ទីលានហ្វឹកហាត់នៅ Carrington ថ្ងៃដំបូង Ronaldo បានប្រើប្រាសមធ្យោបាយធ្វើដំណើរដោយរថយន្ត Lamborghini Urus ឆ្នាំ២០២២ ដ៏ថ្មីសន្លាង។ Lamborghini Urus តម្លៃ ២៣៥០០០ដុល្លារមួយនេះ ស្ថិតក្នុងចំណោមរថយន្តទំនើបរបស់ Ronaldo និងជាប្រភេទរថយន្ត SUV ដែលជាផលិតផលរបស់ប្រទេសអ៊ីតាលី។
 
យោងតាមសារព័ត៌មាន The Sun អតីតខ្សែប្រយុទ្ធឆ្នើម Real Madrid និង Juventus ដែលមានទ្រព្យសម្បត្តិមហាសាលមានរថយន្តទំនើបៗជាច្រើនដែលសរុបជាទឹកប្រាក់រហូតដល់ជាង២៣លានដុល្លារ។
 
Lamborghini Urus តម្លៃជាង២៣ម៉ឺនដុល្លារនេះ អាចថាជារថយន្តដែលមានតម្លៃថោកប៉ុណ្ណោះរបស់ Ronaldo។ សព្វថ្ងៃប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះ មានរថយន្តថ្លៃៗជាច្រើនដូចជា Ferrari Monza មានតម្លៃជិត២លានដុល្លារ, Bugatti Chiron ជិត៣លានដុល្លារ និង Bugatti Veyron Grand Sport តម្លៃជាង២លានដុល្លារជាដើម៕
 

Tag:
 Cristiano Ronaldo
  Lamborghini Urus
© រក្សាសិទ្ធិដោយ thmeythmey.com