កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Zlatan អវត្តមានជំនួបទល់ Liverpool ខណៈ Messi ចូលលេងប្រកួតទល់ Club Brugge
15, Sep 2021 , 10:29 pm        
រូបភាព
Liverpool ត្រូវស្វាគមន៍ក្រុមភ្ញៀវ AC Milan សម្រាប់ពូល B ខណៈ Club Brugge ត្រូវស្វាគមន៍ភ្ញៀវ Paris Saint Germain ក្នុងជំនួបពូល A វេលាម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ កញ្ញា (ម៉ោងនៅកម្ពុជា) នៃការប្រកួត UEFA Champion League ។ ខណៈ C និងពូល D ក៏ត្រូវចាប់ផ្តើមក្នុងរាត្រីនេះផងដែរ។


ក្នុងជំនួបក្រុមជើងឯក៧ សម័យ AC Milanនេះ Liverpool នឹងត្រូវអវត្តមានកីឡាករសំខាន់មួយរូប ដែលកំពុងលេចធ្លោ គឺ Harvey Elliott ដោយសាររងរបួស កជើង កាលពីប្រកួតជាមួយក្រុម Leed United ។ ចំណែកក្រុម AC Milan ក៏នឹងត្រូវអវត្តមានខ្សែប្រយុទ្ធ Zlatan Ibrahimovic ដោយសាររងរបួសដូចគ្នា។ 
 
ឯក្នុងពូល A វិញក្លិប Brugge ក៏ត្រូវទទួលស្វាគមន៍ក្រុមអ្នកមានបារាំង Paris Saint Germain ជាថ្មីម្តងទៀត ក្រោយធ្លាប់ជួបគ្នា កាលពីឆ្នាំ ២០១៩។ ប៉ុន្តែកីឡាករ PSG ២រូប គឺ Angel Di Maria Marcos Verratti ត្រូវអវត្តមានដោយសារជាប់បម្រាម ខណៈ Lionel Messi នឹងត្រូវបង្ហាញខ្លួនលើកដំបូងឱ្យក្រុមអ្នកមានបារាំង នៅក្របខណ្ឌChampion Leagueនេះ។
 
ជំនួបប្រកួតក្រុមដទៃទៀត ក្នុងរាត្រីថ្ងៃទី១៥ ខែកញ្ញា
ជំនួបពូល C ក្រុម Besiktas ទទួលស្វាគមន៍ក្រុម Borussia Dortmund វេលាម៉ោង ១១:៤៥ មុន ក្រុម Sporting ទទួលក្រុម Ajax វេលាម៉ោង ២ រំលងអាធ្រាត្រ។
ក្រុម FC Sheriff ទទួលក្រុម Shakhtar Doneksk វេលាម៉ោង ១១:៤៥ រីឯក្រុម Inter Milan ទទួលក្រុមអធិរាជស Real Madrid វេលាម៉ោង ២ រំលងអាធ្រាត្រ។
ក្រុមមេឃខៀវ Manchester City ទទួលក្រុម RB Leipzig ជំនួបពូល A វេលាម៉ោង ២ រំលងអាធ្រាត្រ។
ក្រុម Atletico Madrid ទទួលក្រុម FC Porto ជំនួបពូល B វេលាម៉ោង ២ រំលងអាធ្រាត្រ៕
 

Tag:
 UEFA Champion League
 Zlatan Ibrahimovic
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com