អត្ថបទពាណិជ្ជកម្ម
អេស៊ីលីដាម៉ូបាល សូមចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
× សូមគោរពជូនពរលោកអ្នក និងក្រុមគ្រួសារ ជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រើន គ្រប់ប្រការពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នឹងមកដល់ពេលឆាប់ៗនេះ យើងរាល់គ្នា តែងនឹករលឹកដល់ស្រុកកំណើត បន់ឲ្យតែដល់ថ្ងៃន្អាលបានជួបជុំ ឪពុកម្តាយ បងប្អូន កូនចៅ ធ្វើបុណ្យជុំគ្នានៅទីវត្តអារាមនានា នៅឯស្រុកកំណើត ។
ដោយសារតែជំងឺកូវីដ-១៩ នៅបន្តរីករាលដាល សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចូលរួមការពារ ៣ការពារ ៣កុំ ទាំងអស់គ្នា ដោយត្រូវពាក់ម៉ាស់ លាងដៃ កុំទៅកន្លែងដែលមានមនុស្សច្រើនជាដើម ។
តើយើងនឹងធ្វើដំណើរទៅលេងស្រុកកំណើត ធ្វើបុណ្យទានជាមួយក្រុមគ្រួសារជាទីស្រឡាញ់ដែរឬទេ ?
អេស៊ីលីដាម៉ូបាល ជួយលោកអ្នកបាន ក្នុងការចូលជាបច្ច័យ ចាប់មគ្គផលតាមសទ្ធាជ្រះថ្លា នៅទីវត្តអារាមនានា តាមរយៈការស្កេនចូលបុណ្យជាមួយ QR Code ដោយមិនចាំបាច់កាន់ក្រដាសប្រាក់ មានហានិភ័យឆ្លងមេរោគផ្សេងៗ។ មិនតែប៉ុណ្ណោះ ក៏វាងាយស្រួលដល់លោកអ្នក ផ្ទេរប្រាក់ជូនលោកអ្នកមានគុណ សម្រាប់ធ្វើបុណ្យទាន នាឱកាសដ៏សែនរីករាយនេះផងដែរ។
រាល់ការផ្ទេរប្រាក់ ទទួលប្រាក់ តាមអេស៊ីលីដាម៉ូបាល មានភាពងាយស្រួល រហ័ស មិនអស់ថ្លៃសេវា ទោះជាលេខទូរស័ព្ទអ្នកទទួល មិនទាន់បានភ្ជាប់សេវាអេស៊ីលីដាម៉ូបាល ក៏អាចទទួលប្រាក់ពីអ្នកផ្ញើបានដែរ ដោយលោកអ្នកគ្រាន់តែផ្ទេរពី អេស៊ីលីដាម៉ូបាល ទៅកាន់លេខទូរសព្ទដៃអ្នកទទួល ហើយផ្ញើលេខកូដសម្ងាត់៦ខ្ទង់ នោះអ្នកទទួលគាត់អាចអញ្ជើញទៅបើកប្រាក់ នៅតាមទូរអេធីអឹម ជិត ៨០០គ្រឿង បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ប្រើប័ណ្ណ ហើយក៏មិនចាំបាច់ជួបមនុស្សម្នារច្រើននាក់ដែរ។
លើសពីនេះទៅទៀត ក្រដាសប្រាក់ដែលគាត់ដកចេញពីម៉ាស៊ីនអេធីអឹម សុទ្ធតែថ្មីៗ ឆ្លងកាត់ការសម្លាប់មេរោគ គាត់ដកតែ១ម៉ឺនរៀលក៏បាន មិនចាំបាច់មានប្រាក់ច្រើនបានអាចដកបាននោះទេ ។
ប្រសិនបើលោកអ្នកនៅមិនទាន់មាន អេស៊ីលីដាម៉ូបាល ប្រើទេនោះ សូមដោតឡូត និងចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯង ដោយមិនគិតថ្លៃសេវាទាំងអស់ ហើយទទួលបានលេខគណនីពិសេសៗ ដោយមិនបាច់ចំណាយប្រាក់ទិញទៀតផង ។ សូមចូលទៅ Play Store, App Store, App Gallery ដើម្បីទាញយកកម្មវិធី អេស៊ីលីដាម៉ូបាល ទុកក្នុងទូរសព្ទដៃដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com