កីឡាអន្តរជាតិ
អន្តរជាតិ
EFL Cup៖ West Ham ទម្លាក់ Man Utd ខណៈ Arsenal, Chelsea និង Spurs ឡើងទៅវគ្គបន្ត
23, Sep 2021 , 8:02 am        
រូបភាព
West Ham United ទម្លាក់ Manchester United ចេញពីពានរង្វាន់ EFL Cup ជុំទី៣ ដោយជ័យជម្នះ ១-០ នៅ Old Trafford។ Arsenal, Chelsea, Tottenham Hotspurs, Liverpool និង ម្ចាស់ការពារតំណែងជើងឯក Manchester City សុទ្ធតែបានកៅអីទៅវគ្គបន្ត។


ខ្សែប្រយុទ្ធ Manuel Lanzini ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះនៅនាទី៩ ដើម្បីបញ្ជូន West Ham ឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ EFL Cup។ ជ័យជម្នះនេះ ក៏ជាការសងសឹកបានសម្រេចលើក្រុម Man Utd ផងដែរ ក្រោយក្រុមញញួរចាញ់ ២-១ នៅជំនួប Premier League ចុងសប្តាហ៍មុន។

នាការប្រកួតជុំទី៣ នៅរាត្រីថ្ងៃទី២២ ខែកញ្ញានេះដែរ Arsenal បានយកឈ្នះ AFC Wimbledon ៣-០ ខណៈ Chelsea ឈ្នះ Aston Villa ដោយបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយស្មើ ១-១។

Spurs ក៏បានកៅអីទៅវគ្គ១៦ក្រុមផងដែរ ក្រោយឈ្នះ Wolves ដោយបាល់ប៉េណាល់ទី ក្រោយការប្រកួត៩០នាទី បញ្ចប់ក្នុងលទ្ធផល ២-២។

ការជួបគ្នានៅវគ្គ១៦ក្រុមចុងក្រោយ EFL Cup រួមមាន៖

-Arsenal Vs Leeds United
-Burnley Vs Spurs
-Chelsea Vs Southampton
-Leicester City Vs Brighton
-Preston North End Vs Liverpool
-Queens Park Rangers Vs Sunderland
-Stoke City Vs Brenford
-West Ham Vs Man City៕




Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com