អត្ថបទពាណិជ្ជកម្ម
តិចអត់ដឹងថាអេធីអឹមអេស៊ីលីដាសូម្បីតែប្រាក់១ម៉ឺនរៀលក៏ដកបានដែរ!
23, Sep 2021 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
អីក៏ឡួយម្លេះ! ទើបដឹងថា ម៉ាស៊ីនអេធីអឹមធនាគារអេស៊ីលដា មិនត្រឹមតែមានច្រើនទីតាំងប៉ុណ្ណោះទេ សូម្បីតែការដកប្រាក់១ម៉ឺនរៀល ២ម៉ឺនរៀល រហូតដល់រាប់ម៉ឺនដុល្លារ ក៏ដកបានដែរ។ 
 
ជាមួយបណ្តាញម៉ាស៊ីនអេធីអឹមធំជាងគេ របស់ធនាគារអេស៊ីលីដាគ្រប់ខេត្ត និងរាជធានី ទូទាំងប្រទេសកម្ពុជា នៅតាមផ្សារទំនើប សាកលវិទ្យាល័យ សណ្ឋាគារ និងក្រុមហ៊ុននានា គឺពិតជាងាយស្រួលដល់អតិថិជន អាចដកប្រាក់បានគ្រប់ពេល នៅតាមម៉ាស៊ីនអេធីអឹមទាំង ៨៣៩ គ្រឿង ដោយមិនអស់ថ្លៃសេវាទៀតផង។


 
មែនៗ ទៅម៉ាស៊ីនអេធីអឹមរបស់ធនាគារ ប្រៀបដូចជាកាបូបលុយរបស់យើងអញ្ចឹង ព្រោះទៅទីណាក៏ឃើញ។  ចំណែកក្រដាសប្រាក់ នៅក្នុងម៉ាស៊ីនអេធីអឹមវិញ គឺត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីរក្សាសុវត្ថិភាពដល់អតិថិជន។ 
 
ម៉ាស៊ីនអេធីអឹម អេស៊ីលីដា អនុញាតឱ្យលោកអ្នក ធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា ២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ បានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត តាមរយៈប័ណ្ណរបស់ធនាគារអេស៊ីលីដា និងប័ណ្ណរបស់ធនាគារផ្សេង៕
 

 

© រក្សាសិទ្ធិដោយ thmeythmey.com