COVID-19
ជាតិ
សម្តេច ហ៊ុន សែន ស្នើស្ថាប័នពាក់ព័ន្ធពិចារណា ផ្អាកពិធីកាន់បិណ្ឌ ក្រោយករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់
× នៅថ្ងៃទីពីរនៃពិធីកាន់បិណ្ឌនេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់តាមវត្ត។ នេះជាកង្វល់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសំឡេងពិសេសមួយនារសៀលថ្ងៃទី២៣ ខែកញ្ញា។
សម្តេចបានស្នើទៅក្រសួងសុខាភិបាល ក្រសួងធម្មការ និងគណៈសង្ឃ ក៏ដូចជាគណៈកម្មការវត្ត ពិចារណា ផ្អាកពិធីកាន់បិណ្ឌ ដោយសារតែករណីឆ្លងជាបន្តបន្តាប់ ក្នុងនោះវត្តចំពុះក្អែក មានដល់ទៅ៤៥ករណី។
ប្រមុខរដ្ឋាភិបាល ព្រួយបារម្ភពីករណីឆ្លងកាន់តែធ្ងន់ធ្ងរ នាអំឡុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន លើកទឹកចិត្តដល់ព្រះចៅអធិការតាមបណ្តាវត្តអារាម មានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ក្នុងយុទ្ធនាការទប់ស្កាត់ការរាលដាលកូវីដ-១៩។
ក្នុងករណីមិនផ្អាកបាន សម្តេចបានស្នើឲ្យមានចំណាត់ការឲ្យបានច្បាស់លាស់ ជាពិសេសការកំណត់ចំនួនមនុស្ស និងអនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com