ជាតិ
សិល្បះ
ស៊ុយអែត ផ្តល់ជំនួយ ១​លាន​ដុល្លារ​គាំទ្រ​ដល់​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ
23, Sep 2021 , 6:25 pm        
រូបភាព
ការចុះព្រមព្រៀងផ្តល់ជំនួយ រវាងស្ថានទូតស៊ុយអែត និងអង្គការសិល្បៈខ្មែរអមតៈ។ រូបថត៖ ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា
ការចុះព្រមព្រៀងផ្តល់ជំនួយ រវាងស្ថានទូតស៊ុយអែត និងអង្គការសិល្បៈខ្មែរអមតៈ។ រូបថត៖ ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ស៊ុយអែត បាន​ចុះ​កិច្ច​ព្រម​ព្រម​ផ្តល់ជំនួយ ១​លាន​ដុល្លារ គាំទ្រ​វិស័យ​សិល្បៈ និង​វប្បធម៌​ខ្មែរ តាមរយៈ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​(CLA)​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ស្ថានទូត​ស៊ុយអែត ប្រចាំ​ប្រទេស​កម្ពុជា កិច្ចព្រមព្រៀង​ដំណាក់កាល​ដំបូង​នៃ​ការគាំទ្រ​នេះ គឺមាន​រយៈពេល​៣​ឆ្នាំ ហើយ​គោលបំណង​ចម្បង​នៃ​ជំនួយ​នេះ គឺ​គាំទ្រ​ដល់​សិល្បករ ស្វែងយល់​ពី​សក្តានុពល នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ តាមរយៈ​សិល្បៈ​នៅក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​បង្កើត ចែករំលែក និង​ពិភាក្សារ​រឿងរ៉ាវ និង​ទស្សនៈ​ចម្រុះ​ផ្សេងៗ ជុំវិញ​បរិបទ​សង្គម នយោបាយ និង​វប្បធម៌​តាមរយៈ​ការបង្ហាញ​នូវ​វប្បធម៌ និង​សិល្បៈ​ផ្សេងៗ​។​

 
​តាមរយៈ​ស្ថានទូត​ខ្លួន ស៊ុយអែត សរសេរថា អង្គការ​សិល្បៈ​ខ្មែរ​អមតៈ មាន​បេសកកម្ម​ដើរតួ​ជា​កត្តា​ជំរុញ នៅក្នុង​វិស័យ​សិល្បៈ​ដ៏​រស់​រវើក ដែល​ញុំ​ា​ង​ចិត្ត​អ្នក​ជំនាន់​ថ្មី​។ សិល្បៈ​ខ្មែរ​អមតៈ គឺជា​អង្គការ​សិល្បៈ​និង​វប្បធម៌​ចម្បង​នៅ​កម្ពុជា ដែល​ជំរុញ​លើកស្ទួយ​សិល្បករ​ទោល និង​ជា​ក្រុម លើ​គ្រប់​វិស័យ​ទាំងអស់ រួមមាន​តន្ត្រី របាំ សិល្បៈ​ទស្សនី​យ៍ ភាពយន្ត និង​អក្សរសិល្ប៍​។ អង្គការ​នេះ បាន​ពង្រីក​ការផ្សព្វផ្សាយ និង​ឥទ្ធិពល​របស់ខ្លួន​យ៉ាង​ទូលំទូលាយ តាមរយៈ​ការតាំងពិព័រណ៍ ការសម្តែង សិក្ខាសាលា និង​សន្និបាត​ជាច្រើន​៕
 

Tag:
 ជំនួយ​
 ​សិល្បៈ​
 CLA
© រក្សាសិទ្ធិដោយ thmeythmey.com