ពីនេះ ពីនោះ
ប្រណីតាហារ មានន័យថា អាហារដ៏ប្រណីត
26, Sep 2021 , 7:29 am        
រូបភាព
ប្រណីតាហារ ឬ បណីតាហារ ក្នុង​ភាសាបាលី-សង្ក្រឹត  មានន័យថា អាហារដ៏ប្រណីត, ម្ហូបចំណីដែលមានឱជារសឆ្ងាញ់ពីសាដែលគេរៀបតាក់តែងក្នុងពិធីមង្គលផ្សេងៗ។

 
វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​លើកឃ្លាមកឧទាហរណ៍ពន្យល់បន្ថែម៖ អ្នកខ្លះដែលមិនសូវធ្លាប់បានបរិភោគប្រណីតាហារ, លោតែបានចួបម្ដងៗ បរិភោគទាល់តែតឹងពោះហេលហលចាក់ច្រាសក៏សឹងមាន ព្រោះជាអាហារចំពើបមាត់ ( ភាសបារាំងប្រែថា Régal) ។
 
 
ដោយឡែកពាក្យ ប្រណីតភាព មានន័យថា ភាពស្រស់បញ្ចង់, ភាពរលើបរលង់, ឆើតឆាយ, ថ្លៃថ្លា, . . . ( សម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗ ); ភាពឆ្ងាញ់ពីសា, ភាពមានឱជារស ( ភោជនាហារ )
ប្រណីតភាពនៃវត្ថុគ្រប់មុខក្នុងសម័យទំនើប អាចញ៉ាំងចិត្តមនុស្សឲ្យរំភើបស្រើបស្រាលរកទីបំផុតគ្មាន ( ភាសាបារាំងហៅថា Luxe ) ៕
 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com