ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មុន-ម្ដុំរោមចិញ្ចើម? គន្លឹះដ៍ងាយ ១០ នេះជួយព្យាបាលបានយ៉ាងឆាប់
27, Sep 2021 , 10:59 pm        
រូបភាព
បញ្ហាឡើងមុននៅម្ដុំរោមចិញ្ចើម? ​មិនពិបាកនឹងដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយកម្ចាត់មុនត្រង់ម្ដុំរោមចិញ្ចើម ៖

 
១. ដុំទឹកកក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំទឹកកកមួយដុំតូចយកមកដុសថ្នមៗលើមុនជាការស្រេច។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយការឈឺចាប់ ក៏ដូចជាពន្លឿនការព្យាបាល។
 
២. ទឹកខ្មេះផ្លែប៉ោម
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីត្បារត្រចៀក ១ដើមជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោមបន្តិចរួចលាបលើមុន។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តពេលព្រឹកនិងយប់រហូតដល់បាត់មុន។
 
៣. ទឹកក្រូចឆ្មារស្រស់
 
ប្រសិនបើមិនមានទឹកខ្មេះផ្លែប៉ោមទេនោះ អ្នកអាចប្រើប្រាស់ទឹកក្រូចឆ្មារស្រស់ជំនួសបាន។ អ្វីដែលត្រូវធ្វើ គឺគ្រាន់តែលាបទឹកក្រូចឆ្មារស្រស់ៗលើមុន។ បន្ទាប់មករងចាំសម្រាប់រយៈពេលពី ១០នាទី សឹមលាងសម្អាតចេញ។ ចូរប្រយ័ត្នកុំឱ្យចូលភ្នែក។
 
៤. ត្រសក់
 
វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ត្រសក់មួយបន្ទះ ឬចំណិតតូចត្រដុសលើមុន ឬប្រើប្រាស់ទឹកត្រសក់ស្រស់លាបលើមុន។ អនុវត្តឱ្យបានពី ៣ ទៅ ៥ ដងក្នុងមួយថ្ងៃ។
 
៥. ប្រទាលកន្ទុយក្រពើ
 
លាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុននិងលាងសម្អាតចេញក្រោយរយៈពេលពី ១៥ ទៅ ២០ នាទី។
 
៦. រមៀត
 
លាយម្សៅរមៀតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបលើមុន និងរងចាំបាច់សម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។
 
៧. ម្សៅ Baking Soda
 
លាយម្សៅ Baking soda ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើមុននិងលាងសម្អាតចេញក្រោយរងចាំរយៈពេល ៥ នាទី។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយថ្ងៃ។
 
៨. តែផ្កា Chamomile
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីត្បារត្រចៀក ១ដើមជ្រលក់ក្នុងទឹកតែផ្កា Chamomile ត្រជាក់បន្តិច រួចសឹមលាបលើមុន។
 
៩. តែខ្ញី
 
មិនត្រឹមតែល្អសម្រាប់ព្យាបាលអាការៈចង្អោរចង់ក្អួតនិងពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយព្យាបាលមុនម្ដុំរោមចិញ្ចើមបានយ៉ាងប្រសើរផងដែរ។
 
១០. ម្សៅ Baking soda
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ baking soda ជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើមុន។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ៣ដងក្នុងមួយថ្ងៃ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com