ជាតិ
រថយន្ត
នាយយ៉ាន ណែនាំម៉ូតូធំ៤គ្រឿង ដែលត្រូវបានដាក់តាំងនៅរមណីយដ្ឋានស្កាយលែន
27, Sep 2021 , 7:59 pm        
រូបភាព
លោក ស្រី ចាន់ថន បានប្រមូលម៉ូតូចំនួន៥គ្រឿង និងរថយន្ដបុរាណ១០គ្រឿង ដាក់តាំងឱ្យសាធារណជនទស្សនា នៅរមណីយដ្ឋានស្កាយលែន ដែលស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។



 
ក្នុងចំណោមម៉ូតូទាំង៥គ្រឿងនោះ មានម៉ូតូម៉ាក ROYAL ENFIELD ផលិតម៉ូតូប្រភេទ Bullet 500 តាំងពីឆ្នាំ១៩៣១។ វាជាប្រភេទម៉ូតូចំណាស់ជាងគេទូទាំងពិភពលោក។ ប្រភេទ Bullet 500 នៅតែមានម៉ូឌែលថ្មី។ យ៉ាងណាក៏ដោយម៉ូតូម៉ាក ៣គ្រឿង ម៉ាកROYAL ENFIELD ដែលនៅស្កាយលែន គឺជាម៉ូឌែល Classic ផលិតក្នុងចន្លោះឆ្នាំ២០១៧ និង២០២០។ វាពិសេសត្រង់ថា ជាម៉ូឌែលដែលដូចនឹងម៉ូឌែល ដែលផលិតនៅទស្សវត្សរ៍១៩៥០។  ROYAL ENFIELD ត្រូវបានបង្កើតឡើងឆ្នាំ១៨៩២ ហើយចាប់ផ្ដើមផលិតម៉ូតូក្នុងឆ្នាំ១៩០១។ ពីដំបូងគឺជាក្រុមហ៊ុនអង់គ្លេស ក៏ប៉ុន្តែបច្ចុប្បន្ន គឺជាក្រុមហ៊ុនឥណ្ឌាវិញ។
 


ម៉ូតូ HARLEY-DAVIDSON ប្រភេទ Ultra Classic ម៉ូឌែល Electra Glide នៅស្កាយលែន គឺជាម៉ូតូកង់៣ ផលិតក្នុងទស្សវត្សរ៍១៩៧០។ ខាងក្នុង HARLEY-DAVIDSON ហៅប្រភេទម៉ូតូ Ultra Classic ថា FL។ តាំងពីឆ្នាំ១៩៤១ គេប្រើអក្សរទាំង២នេះ សម្រាប់ម៉ូតូតួធំ។ ម៉ូឌែល Electra Glide មានឈ្មោះនេះ ព្រោះ electra មានន័យថាអគ្គិសនី ហើយគឺជាម៉ូឌែលដំបូងរបស់ HARLEY-DAVIDSON ដែលដុំដេប្រើភ្លើង ឱ្យតែចុចប៊ូតុងវាឆាប់ឆេះ។ លោក HARLEY William និងលោក DAVIDSON Arthur បង្កើតក្រុមហ៊ុនរបស់ខ្លួនឆ្នាំ១៩០៣ នៅសហរដ្ឋអាម៉េរិក។ HARLEY-DAVIDSON ឈានមុខគេទូទាំងពិភពលោក ក្នុងការផលិតម៉ូតូធំចាប់ពី ៧០០CC ឡើងទៅ។
 


ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
  
 
អត្ថបទទាក់ទង
 











© រក្សាសិទ្ធិដោយ thmeythmey.com