ជាតិ
ពីនេះ ពីនោះ
«សុមនា» ឬ «មល្លិកា» មានន័យថា «ម្លិះរួត»
29, Sep 2021 , 7:29 am        
រូបភាព
សុមនា ដែលជាពាក្យ​សំស្ក្រឹត-បាលី មានន័យថា ម្លិះរួត រីឯ សុមនាបុស្ប គឺ ផ្កាម្លិះរួត។ មល្លិកា ក៏មានន័យថា ម្លិះរួត ផងដែរ។ នេះបើតាម​ការពន្យល់ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
ពាក្យកាព្យ «សុមនា»៖ សុមនា​មាន​ផ្កា​ក្រអូប​ឆ្ងាញ់ អ្នក​ផង​ស្រឡាញ់​ឥត​សល់​ម្នាក់ បណ្តែត​លើ​ទឹក​ធាតុ​ត្រជាក់ គួរ​ស្ម័គ្រ​ចង់​ក្រេម​ផឹក​ម្ដង​ៗ ។ 
 
ពាក្យកាព្យ «សុមនា​បុស្ប»៖ ជាតិ​សុមនា​បុស្ប ស​ត្រសុស​មាន​ក្លិន​ឆ្ងាញ់ អ្នក​ផង​រែង​ស្រឡាញ់ ញ៉ាំង​ក្តី​ក្នាញ់​ឲ្យ​ស្រាក​ស្រាល ។
 
រីឯ «មល្លិកា» ក៏មានន័យថា ម្លិះ​រួត ផងដែរ។ ផ្កា​មល្លិកា, ដើម​មល្លិកា (សម្រាប់​ប្រើ​ក្នុង​កាព្យ​ ដែល​មាន​ពាក្យ​ចួន ​ត្រូវ​សម្រួល) : មល្លិកា​ជា​ផ្កា​ក្រអូប​ឆ្ងាញ់ គួរ​ឲ្យ​ស្រឡាញ់​ចង់​ដាំ​ដើម ដាំ​ក្នុង​សួន​ច្បារ​ដ៏​ល្អ​ឆ្នើម ត្រូវ​ទឹក​សន្សើម​ផ្កា​រីក​ស្រស់ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com