ពីនេះ ពីនោះ
«វុឌ្ឍិ» មានន័យថា សេចក្តីចម្រើន ការ​លូតលាស់
30, Sep 2021 , 7:29 am        
រូបភាព
«វុឌ្ឍិ» មានន័យថា សេចក្ដីចម្រើន; ការលូតលាស់, ដុះដាល, បរិបូណ៌; ការកើតកាលវាលគុម្ព។ មានវុឌ្ឍិ ។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
វុឌ្ឍិកម្ម ជា អំពើដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិការណ៍ ជា​ហេតុដែលនាំឲ្យមានសេចក្ដីចម្រើន, ហេតុនៃសេចក្ដីចម្រើន ។ វុឌ្ឍិកាល ឬ –សម័យ កាលឬសម័យដែលមានសេចក្ដីចម្រើន ។ 
 
វុឌ្ឍិជន្ម  ឬ ជន្មវុឌ្ឍិ មានន័យថា អាយុដែលចម្រើន ឬសេចក្ដីចម្រើនអាយុ ។ វុឌ្ឍិធម៌ ធម៌ ឬសភាវៈដែលនាំឲ្យមានសេចក្ដីចម្រើន ។ វុឌ្ឍិពរ ឬ វរវុឌ្ឍិ ពរដ៏ចម្រើន ឬសេចក្ដីចម្រើនដោយពរ ។ វុឌ្ឍិភាព ភាព, បែបបទ, ដំណើរដែលនាំឲ្យមានសេចក្ដីចម្រើន ។ ល ។ 
 
គុណវុឌ្ឍិ ជាសេចក្ដីចម្រើនដោយគុណ ។ ធនវុឌ្ឍិ ជា​សេចក្ដីចម្រើនដោយទ្រព្យ ។ បុញ្ញវុឌ្ឍិ ជា​សេចក្ដីចម្រើនដោយបុណ្យ ។ ពលវុឌ្ឍិ ជា​សេចក្ដីចម្រើនកម្លាំង។ ភោគវុឌ្ឍិ ជា​សេចក្ដីចម្រើនភោគៈ ។ យសវុឌ្ឍិ ជា​សេចក្ដីចម្រើនដោយយស, ដោយបរិវារ ។ 
 
លាភវុឌ្ឍិ ជា​ការចម្រើនលាភ ។ សិរីវុឌ្ឍិ សេចក្ដីចម្រើនសិរី ។ សីលវុឌ្ឍិ ជា​សេចក្ដីចម្រើនឬការបរិបូណ៌ដោយសីល ។ សុខវុឌ្ឍិ ជាសេចក្ដីចម្រើនដោយសុខ ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com