ជាតិ
ពីនេះ ពីនោះ
ត្រូវសរសេរថា «កខ្វក់» មិនមែន «ក្រខ្វក់» ឬ «កង្វក់» នោះឡើយ
25, Oct 2022 , 7:29 am        
រូបភាព
គុណសព្ទ​ក្នុងន័យថា ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក  គឺ «កខ្វក់» ចំណែកឯពាក្យ ក្រខ្វក់ ឬ កង្វក់ មិនមាន​ការពន្យល់នៅ​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នោះឡើយ។

 
ពាក្យ​មួយចំនួន​ទៀត​ដែលមានន័យដូច «កខ្វក់» មានដូចជា គគ្រក់, គគ្រិះ, សោគ្រោក, សំគិស, ស្មោកគ្រោក, អសុចិ, អសោច, អាប់ប៉ត្រាប់ ជាដើម។
 
កខ្វក់ ច្រើន​និយាយ​ផ្សំជាមួយ​បរិវារសព្ទ កខ្វិក។ កខ្វិកកខ្វក់ ដែលមានន័យដូចពាក្យ អាប់អួ ឬ អួអាប់ សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, គគ្រិកគគ្រក់ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com