អន្តរជាតិ
ស្ត្រីអាម៉េរិក​វ័យ​១០១ឆ្នាំ ​បន្ត​ប្រកប​របរចាប់បង្កង​ ដោយគ្មាន​គម្រោងចូលនិវត្តនោះឡើយ
02, Oct 2021 , 8:29 am        
រូបភាព
លោកយាយ Virginia Oliver នៅតែរីករាយ_បន្ត_របរចាប់បង្កងក្នុងសមុទ្រ ទោះមានអាយុ_១០១ឆ្នាំក៏ដោយ។ រូបថត AP
លោកយាយ Virginia Oliver នៅតែរីករាយ_បន្ត_របរចាប់បង្កងក្នុងសមុទ្រ ទោះមានអាយុ_១០១ឆ្នាំក៏ដោយ។ រូបថត AP
ដោយ: ធីតា
ស្ត្រីអាម៉េរិកឈ្មោះ Virginia Oliver បាន​ប្រឡូក​របរចាប់បង្កងនៅសមុទ្រជាមួយឪពុក​តាំងពីអាយុ​៨​ឆ្នាំមកម្ល៉េះ​។ បច្ចុប្បន្ន​វ័យ​១០១​ឆ្នាំ​ទៅហើយ គាត់នៅបន្ត​ប្រកប​របរនេះជាមួយ​កូន​ប្រុស​អាយុ​៧៨​ឆ្នាំ និងគ្មាន​បំណង​ឈប់សម្រាកនោះឡើយ។

 
ចាប់ផ្តើម​តាំងពីមុន​សង្គ្រាម​លោក​លើកទីពីរ កុមារី Oliver បាន​ដើរ​តាមឪពុក​របស់ខ្លួន​ រុករកបង្កង​នៅ​តំបន់ឆ្នេរថ្ម ក្នុង​រដ្ឋ Maine។ នៅពេលនោះ សញ្ញា​ចរាចរណ៍អគ្គិសនី​ផ្សេងៗ មិន​ទាន់​ត្រូវ​បាន​បង្កើតនោះឡើយ ហើយ​ស្ត្រីតិច​តួចបំផុត​ដែលបាន​ប្រឡូកក្នុង​របរ​ចាប់បង្កង។


 
ឈាន​ដល់​វ័យ​១០១​ឆ្នាំ ស្ត្រីរូបនេះ បន្ត​ប្រកប​របរ​ដដែល នៅទីតាំងទឹក​ដដែលក្នុងក្រុង Rockland ជាមួយ Max កូន​ប្រុសបង្កើតអាយុ​៧៨​ឆ្នាំ​​របស់ខ្លួន​។ ពួកគេ​ប្រើ​ប្រាស់ទូក​ដែលជាកេរ​របស់ស្វាមី។
 
តាម​ការផ្សាយ​របស់ AP លោកយាយ Oliver គ្មាន​បំណងចូលនិវត្តនោះឡើយ ប៉ុន្តែ​គាត់បារម្ភពី​ការ​នេសាទធនធាន​បង្កង​ដ៏ច្រើន​សន្ធឹក​សន្ធាប់នៅ Maines។ «ខ្ញុំ​ប្រកបរបរនេះ ពេញមួយជីវិត​របស់ខ្ញុំ ដូច្នេះខ្ញុំ​ត្រូវតែបន្ត​ធ្វើ​វា»។


 
នារយៈពេល​ជាច្រើន​ទសវត្សរ៍កន្លងមកនេះ លោក​យាយបាន​មើលឃើញ​ពី​ការវិវត្ត​លើ​មធ្យោបាយ​ប្រើ​ប្រាស់ផ្សេងៗ ដោយ​ដើមឡើង​លោកយាយចាប់​ដោយ​ប្រើឈើធម្មតា ប៉ុន្តែពេលនេះ វាត្រូវបានជំនួស​ដោយអន្ទាក់អគ្គិសនី។
 
លោក​យាយអាច​ធ្វើអ្វី​ៗ​ដោយខ្លួនឯងជាច្រើន រួមទាំង​ការបញ្ជាទូក​ផងដែរ ហើយ​ក៏ធ្លាប់​របួស​ម្រាម​ដៃរហូត​ដល់ដេរ៧ថ្នេរ​ផងដែរ។ គ្រូពេទ្យ និងមិត្តភក្តិ បាន​ស្តីថាឲ្យគាត់ ហេតុអ្វី​បាន​ជាបន្ត​ចេញទៅ​រក​បង្កង? លោកយាយ Oliver ឆ្លើយ​ដោយខ្លីថា ពីព្រោះគាត់ចង់​បន្ត​របរឪពុក​របស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com