COVID-19
ជាតិ
លោក ហង្ស អច្ឆរិយា តារាសម្តែង បង្ហាញម៉ូដ និងជាអ្នកនិពន្ធ ទទួលមរណភាព
03, Oct 2021 , 1:58 pm        
រូបភាព
ភ្នំពេញ៖ លោក ហង្ស អច្ឆរិយា ដែលជាតារាបង្ហាញម៉ូដ តារាសម្ដែង និងជាអ្នកនិពន្ធសៀវភៅ បានទទួលមរណភាព កាលពីយប់ថ្ងៃទី២ ខែតុលា។ នេះបើតាមការបញ្ជាក់ពីលោក ហង្ស វិទូ ដែលត្រូវជាប្អូនប្រុសបង្កើត។

 
 លោក ហង្ស វិទូ ដែលជាប្អូនបង្កើតរបស់លោក ហង្ស អច្ឆរិយា បានអះអាងថា លោក ហង្ស អច្ឆរិយា ដែលមានឈ្មោះកំណើតថា ហង្ស សារិន (ក្រោយមក ហង្ស បូរិន្ទ) បានស្លាប់ក្រោយសម្រាកព្យាបាល ជំងឺកូវីដ-១៩រយៈពេល៤ថ្ងៃនៅមណ្ឌលសុខភាពសម្ដេចឪ ខេត្តបាត់ដំបង។ 
 
កន្លងមក លោក ហង្ស អច្ឆរិយា ធ្លាប់បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកមានជំងឺរលាកក្រពះ និងរលាកពោះវៀនរហូតមិនអាចដកដង្ហើមបាន ហើយត្រូវដាក់អុកស៊ីហ្សែន។
 
ទាក់ទងនឹងបញ្ហានេះ លោក វិទូ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ដ្បិតបងប្រុសរបស់លោក មានជំងឺប្រចាំកាយ ប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងនោះឡើយ ដោយគ្រាន់តែស្គមបន្តិចប៉ុណ្ណោះ។ 
 
លោក ហង្ស អច្ឆរិយា ជាតារាសម្តែង និងជាតារាបង្ហាញម៉ូដមួយរូប ហើយក៏ជាអ្នកនិពន្ធប្រលោមលោកផងដែរ ដែលក្នុងនោះមានស្នាដៃបែបអភិនីរហា អាថ៌កំបាំង «ពងពស់ក្រោយ» រួមទាំងរឿងខ្លីមួយចំនួនដូចជា «ដែនដីអនាថា», «ផ្លូវឆ្ងាយខ្ញុំដើរតែម្នាក់ឯង» «ខ្ញុំមកពីជើងមេឃ» ជាដើម៕
 

Tag:
 ហង្ស អច្ឆរិយា
© រក្សាសិទ្ធិដោយ thmeythmey.com