ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ស្ត្រីកំពុងបំបោះដោះកុំរំលង! តែខ្ញី, តែរមៀត និងភេសជ្ជៈប៉ុន្មានមុខនេះល្អ ជួយបង្កើនទឹកដោះ
05, Oct 2021 , 10:59 pm        
រូបភាព
មិនសូវសម្បូរទឹកដោះមែនទេ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈដែលជួយបង្កើនការផលិតទឹកដោះ ៖

 
១. តែខ្ញី
 
មិនត្រឹមតែល្អសម្រាប់ដោះស្រាយបញ្ហាពិបាករំលាយអាហារ, ចង្អោរចង់ក្អួត និងក្អួតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយជម្រុញការផលិតទឹកដោះបានយ៉ាងប្រសើរផងដែរ។ នេះក៏ព្រោះតែខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ត្រឹម ១ពែងនៃតែខ្ញីអាចជួយដោះស្រាយបញ្ហាដែលអាចបណ្ដាលឱ្យការផ្គត់ផ្គង់ទឹកដោះមានសភាពយឺត។
 
២. តែរមៀត
 
តែរមៀតមានទំនាក់ទំនងផ្សារភ្ជាប់នឹងខ្ញីដែរ ដូច្នេះវាក៏អាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរសម្រាប់អ្នកម្ដាយដែលចង់បង្កើនការផលិតទឹកដោះ។ ត្រឹម ១ពែងនេះតែមួយ គឺងាយស្រួលធ្វើណាស់។ ជាដំបូងគ្រាន់តែរំលាយរមៀតម៉ដ្ឋ ឬម្សៅរមៀត ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង។ បន្ទាប់មកកូរឱ្យសព្វ សឹមទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។ អ្នកក៏អាចរោយគ្រឿងទេសនេះលើអាហារក៏បាន។
 
៣. ទឹកការ៉ុតស្រស់
 
ការ៉ុតជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលមានប្រសិទ្ធភាពបង្កើនគុណភាពនៃទឹកដោះ។ ចូរទទួលទានទឹកការ៉ុតស្រស់ឱ្យបាន ១កែវក្នុងមួយថ្ងៃដើម្បីបង្កើនការផលិតទឹកដោះ។
 
៤. ទឹក
 
មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីបង្កើនការផលិតទឹកដោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ ការទទួលទានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជួយរក្សាជាតិទឹកក្នុងរាងកាយដែលចាំសម្រាប់ដំណើរការនៃការផលិតទឹកដោះ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង ដែលមិនមែនសម្រាប់ជំនួសការព្យាបាលដោយគ្រូពេទ្យជំនាញឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទនេះឡើយ។ ក្នុងករណីមានជំងឺ ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីទទួលការពិនិត្យនិងព្យាបាល៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com