កីឡាជាតិ
ជាតិ
AFC Asian Cup៖ កម្ពុជាឈ្នះហ្គាំ ១-០ នៅជើងទីមួយ
10, Oct 2021 , 2:25 am        
រូបភាព
កម្ពុជា បានទទួលជ័យជម្នះ ១-០ លើកោះហ្គាំ នាការប្រកួត Play-off ជើងទីមួយនៃវគ្គជម្រុះ AFC Asian Cup 2023 នៅកីឡដ្ឋាន Khalifa ក្រុង Issa Town ប្រទេសបារ៉ែន។



នៅនាទី២៦ ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទី ក្រោយការបញ្ជូនរបស់ លឹម ពិសុទ្ធ។
 
ការប្រកួតជើងទីពីរ ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលា នាកីឡដ្ឋានដដែល។
 
ជម្រើសកម្ពុជា៖ កែវ សុខសិលា (អ្នកចាំទី), ឆេង ម៉េង (សឿត បារាំង ៦០), កែន ច័ន្ទសុភ័ក្ត្រ, ទេស សម្បត្តិ, សឿយ វិសាល (ប្រធានក្រុម), អ៊ន ចាន់ប៉ូលីន, គួច សុកុម្ភៈ (ច្រឹង ពលរដ្ឋ ៦៩), សុះ ស៊ូហាណា (មិន រតនៈ ៨៣), លឹម ពិសុទ្ធ (កែវ សុខផេង ៦៩), សៀង ចន្ធា (សេត រ៉ស៊ីប ៤៦), ចាន់ វឌ្ឍនាកា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com