អត្ថបទពាណិជ្ជកម្ម
រសជាតិថ្មី ឈ្ងុយឆ្ងាញ់ ពីផាកកាហ្វេ ឲ្យតែដឹងរសជាតិបែបកូរ៉េៗ ដឹងតែឆ្ងាញ់ហើយ
11, Oct 2021 , 10:14 am        
រូបភាព
តែនេះឆ្ងាញ់របស់គេមែន!! មីគោក និងបាយមាន់អាំងបែបកូរ៉េ
 
ចំណីអាហារគឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ការពិសាអាហារដែលឆ្ងាញ់ និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខាន់ ពិសេសក្នុងកាលៈទេសៈដែលសកលលោក កំពុងជួបវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីនេះ។ ទោះបីជាយ៉ាងណាក៏ដោយភោជនីយដ្ឋានផាកកាហ្វេ នៅតែបន្តនាំយកនូវអាហារថ្មី រសជាតិថ្មី សម្រាប់អតិថិជនថែមទៀតផង។
 

សម្រាប់ខែថ្មីនេះ នៅគ្រប់សាខាភោជនីយដ្ឋាន ផាកកាហ្វេ បានដាក់លក់មុខអាហារថ្មីៗផងដែរ នោះគឺ មីគោក និងបាយមាន់អាំងបែបកូរ៉េ ដែលត្រូវបានសម្រិតសម្រាំង ចម្អិនដោយយកចិត្តទុកដាក់ ពីចុងភៅដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំរបស់ ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោក និងបាយមាន់អាំងបែបកូរ៉េ ជាអាហារថ្មីប្រចាំខែរបស់ ផាកកាហ្វេ មួយដែលមានទទួលបានការគាំទ្រ ពីសំណាក់អតិថិជនជាច្រើន។ 
 


មីគោក និងបាយមាន់អាំងបែបកូរ៉េ ត្រូវបានដាក់លក់នៅគ្រប់សាខា ផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀត សម្រាប់ទទួលទានជាឈុតតែម្តង ដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគោកមាន់អាំងបែបកូរ៉េ មាន៖ មីគោកមាន់អាំងបែបកូរ៉េ ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ ១ចាន,  កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬពែង  តម្លៃត្រឹមតែ $ 6.50 និងឈុតបាយមាន់អាំងបែបកូរ៉េ មាន៖ បាយមាន់អាំងបែបកូរ៉េ ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ, ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 6.50 ។


 



គួរបញ្ជាក់ផងដែរថា សម្រាប់មុខអាហាថ្មីទាំងពីរ រួមទាំងឈុតនីមួយៗ ដូចមានខាងលើនេះគឺអតិថិជនអាចកុម្ម៉ង់ តាមរយៈលេខទូរសព្ទ 023 990 990 ឬ Park Café Mobile App សម្រាប់ការកុម្ម៉ង់វេចខ្ចប់ និងដឹកជូនដល់ទីកន្លែងរបស់ ផាកកាហ្វេ ជាមួយសេវាដឹកជូនដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service)។ ថ្មីៗនេះ ផាកកាហ្វេ ក៏បានបន្ថែមកម្មវិធីកុម្ម៉ង់ តាមរយៈ Facebook Park Café Page គឺមុខងារ Chatbot ដែលបានផ្តល់ភាពងាយស្រួល សម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធ Facebook តែម្តង។ គួរបញ្ជាក់ផងដែរថាគ្រប់ការកុម្ម៉ង់ពី ផាកកាហ្វេ គឺមានការភ្ជាប់នូវប័ណ្ណធានាសុវត្ថិភាព ដើម្បីឱ្យប្រាកដ និងធានាថា៖ អាហារ ភេសជ្ជៈ ជាមួយបុគ្គលិកដែលរាប់ចាប់ពីអ្នកចម្អិន រហូតដល់អ្នកដឹកជញ្ជូនអាហារជូនលោកអ្នក គឺមានសុខភាពល្អ សុវត្ថិភាព។ 
 




សម្រាប់តំណភ្ជាប់ ទាញយកកម្មវិធី PARK CAFÉ MOBILE APP លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi  ឥឡូវនេះជាមួយការផ្តល់ជូនជាពិសេស សម្រាប់អ្នក Installed & Registration Profile សម្រាប់ប្រើប្រាស់រួចរាល់ហើយ នឹងទទួលបានជាពិសេសនូវ Promo Code $9 ($3.00 x 3times = $9.00 សុពលភាព ៣០ថ្ងៃ)៕
 




(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com