អត្ថបទពាណិជ្ជកម្ម
ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបឈានដល់ចំនួន 1,000លានដុល្លារអាម៉េរិក
11, Oct 2021 , 3:06 pm        
រូបភាព
គិតត្រឹមខែសីហា​ ឆ្នាំ 2021 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបឈានដល់ចំនួន ១ ០០០ លានដុល្លារអាម៉េរិក។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននិងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា អស់រយៈពេលជាង 25ឆ្នាំ មកហើយ ដែលមានបណ្តាញសាខាចំនួន138 ទូទាំងប្រទេស និងមានបុគ្គលិកជាង 3 500 នាក់ ប្រកបដោយភាពរួសរាយរាក់ទាក់ និងបទពិសោធន៍ខ្ពស់។
 
លោក គីម ស៊ុនឃ្យូ អគ្គនាយកប្រតិបត្តិ នៃដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា៖  “ការសម្រេចបាននូវទ្រព្យសកម្មសរុប ចំនួន 1 000 លានដុល្លារអាម៉េរិក នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយសបញ្ជាក់អំពីការរីកចម្រើន ឱ្យកាន់តែប្រសើរឡើង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជន បុគ្គលិក គណៈគ្រប់គ្រង ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងរួមចំណែកចំពោះភាពជោគជ័យដ៏អស្ចារ្យនេះ។ យើងខ្ញុំ នឹងបម្រើសេវាហិរញ្ញវត្ដុជូនអតិថិជន ជាមួយនឹងសេវាកម្មអតិជនដ៏ល្អបំផុត ក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត”។
 


បន្ថែមពីលើការរីកចម្រើននៃទ្រព្យសកម្មសរុប ដោយគិតត្រឹមខែសីហា ឆ្នាំ 2021 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានផលប័ត្រឥណនទានសរុបចំនួន 823 លានដុល្លារអាម៉េរិក និងសមតុល្យប្រាក់បញ្ញើសន្សំសរុបចំនួន 170 លានដុល្លារអាម៉េរិក និងអតិថិជនចំនួន 308,707 នាក់​។​
ដាប់ប៊ែលយូប៊ី ហ្វាយនែន  ប្តេជ្ញាផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជាមួយសេវាកម្មរហ័សទាន់ចិត្ត និងផ្តល់ងាយស្រួលតាមតម្រូវការរបស់អតិថិជនទាំងអស់ នៅប្រទេសកម្ពុជា​។ 
 
អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន
 
ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា​។ ​ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដូចជាប្រាក់កម្ចី ប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក សេវាធនាគារចល័ត សេវាទូទាត់វិក្កយបត្រ សេវាអេធីអឹម និងសេវាផ្សេងៗទៀត។ 
 
ចូលរួមចំណែកក្នុងការរីកចម្រើនរបស់យើងឥឡូវនេះ!
សេវាបម្រើអតិថិជន 023 963 333 | 081 331 333 
គេហទំព័រ www.wbfinance.com.kh 
គេហទំព័រហ្វេសប៊ុក www.facebook.com/wbfinance
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com