អត្ថបទពាណិជ្ជកម្ម
សណ្ឋាគារ «វិរតន៍» ផ្តោតលើអនាម័យខ្ពស់ តម្លៃសមរម្យ និងផាសុកភាពអតិថិជនជាចម្បង
11, Oct 2021 , 4:37 pm        
រូបភាព
សណ្ឋាគារលំដាប់ផ្កាយដែលមានទីតាំងនៅក្នុងខេត្តសៀមរាប ហើយត្រូវបានជ្រើសរើសជាសណ្ឋាគារល្អបំផុតដោយ TripAdvisor ដោយទទួលបានលេខមួយផងដែរ។ ទីធ្លាទូលាយ មានអាងហែលទឹក ខ្យល់អាកាសចេញចូលគ្រប់គ្រាន់ បរិយាកាសបរិសុទ្ធ ទាំងនេះជាទំនួលខុសត្រូវរបស់សណ្ឋាគារ ដើម្បីបម្រើជូនអតិថិជនរបស់ខ្លួនអោយល្អឥតខ្ជោះ។
 




«សម័យកាលកូវីដ-១៩ លោកអ្នកដែលជាអតិថិជន ប្រាកដណាស់ពិតជាព្រួយបារម្ម ពីបញ្ហាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាគ្រួសារផងដែរ។ វីរតន៍ បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហាសុខភាព និងអនាម័យជូនអតិថិជនរបស់យើង ដោយយើងបានកំណត់ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ជាប្រចាំសប្ដាហ៍ទៅលើបុគ្គលិក ដែលបម្រើការក្នុងសណ្ឋាគាររបស់ហើយ និងបាញ់ថ្នាំសម្លាប់មេរោគ មុនពេលអតិថិជនចូលស្នាក់នៅ។ លើសពីនេះ វីរតន៍មានអាងហែលទឹកធំទូលាយ បរិយាកាសល្អ ខ្យល់ចេញចូលគ្រប់គ្រាន់» ។ នេះបើយោងតាមប្រសាសន៍ របស់អ្នកគ្រប់គ្រងនៅសណ្ឋាគារវិរតន៍។
 


ក្រៅពីអនាម័យល្អ សេវាកម្មល្អ និងមានអាងហែលទឹក ដែលមានទីធ្លាធំទូលាយ វិរតន៍ ក៏មានការផ្ដល់ជូនជាច្រើនទៀត សម្រាប់លោកអ្នកដែលនឹងទៅទទួលសេវាកម្មនៅសណ្ឋាគារ «វិរតន៍»។ ម្យ៉ាងវិញទៀត លោកអ្នកក៏អាចស្នាក់វីឡាឯកជន «វិរតន៍វីឡា» មិនព្រួយបារម្ភពីបញ្ហាការជួបមនុស្សច្រើន ជាមួយនឹងកញ្ចប់តម្លៃសមរម្យបំផុត។ 



លោកអ្នកអាចទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម៖
លេខទូរស័ព្ទ៖ 012778096 & 092850526 ឬ ហ្វេសប៊ុក Viroth's Hotel៖ https://www.facebook.com/virothvilla
 










(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com