ពីនេះ ពីនោះ
× គុណសព្ទ «សគុណ» និង «និរគុណ» មានន័យផ្ទុយគ្នា។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
សគុណ មានន័យថា ដែលប្រកបដោយគុណ, ដែលមានគុណ, មានបំណាច់ មនុស្សសគុណ, របស់សគុណ, ប្រាក់សគុណ ។ រីឯន័យថា នាមសព្ទ គឺ មនុស្សឬអ្វីៗដែលមានគុណ, ដែលជាបំណាច់, ជារង្វាន់ : ឲ្យប្រាក់ ២០ រៀលជាសគុណ ។
ផ្ទុយទៅវិញ និរគុណ មានន័យថា ដែលឥតគុណឥតប្រយោជន៍, មនុស្សនិរគុណ, របស់និរគុណ ។ ដែលរមឹលគុណគេ, មនុស្សនិរគុណគេ។ ពាក្យនេះ ក៏ត្រូវបានសរសេរក្លាយជា នេរគុណ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com