អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​សិក្សា​ទី១ នៃ​កម្មវិធី​សិក្សា​ផ្នែក​វិស្វកម្ម​របស់ ECAM LaSalle - ITC ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្នុង​ទីក្រុង​ភ្នំពេញ
12, Oct 2021 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃ​ទី១១ ​ខែតុលា ឆ្នាំ២០២១៖  ECAM LaSalle មាន​មោទកភាព​ក្រៃលែង ​ក្នុង​ការប្រកាស​អំពី​ការ​បើក​ដំណើរការ​ជា​ផ្លូវការ ​នៃ​ឆ្នាំ​សិក្សា​ទី១ នៃ​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា (ITC)។
 
ពិធីសម្ពោធ​ជា​ផ្លូវការ​បានប្រព្រឹត្តទៅ​ នៅ​ថ្ងៃ​ចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ វេលា​ម៉ោង ៩ ព្រឹក ក្នុង​បរិវេណ​វិទ្យាស្ថាន ITC ដោយមាន​ការ​គាំទ្រ និង​វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ហង់ ជួន​ណា​រ៉ុន ព្រមទាំង​មន្ត្រី​តំណាង​ឯកអគ្គ​រដ្ឋទូត​បារាំង លោក Fabrice Etienne និង​វត្តមាន​លោក Didier Desplanche នាយក​ផ្នែក​គ្រប់គ្រង​នៅ ECAM Lasalle, លោក​​ អ៊ុម រម្យណី អគ្គនាយក​វិទ្យាស្ថាន ITC, លោក សៀង ផេន នាយក​ផ្នែក​កិច្ចការ​អន្តរជាតិ​នៃ​វិទ្យាស្ថាន ITC រួម​ទាំង​សាស្ត្រា​ចារ្យ និស្សិត​ឆ្នាំទី ១ ជំនាន់​ទីមួយ និង​មន្ត្រី​តំណាង​ជាច្រើន​រូប​ទៀត​មក​ពី​កម្ពុជា និង​បារាំង។ 



«ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១នេះ ​នឹង​ក្លាយជា​ថ្ងៃទី​មួយ ​នៃ​ការ​សម្ពោធ​កម្មវិធី​អន្តរជាតិ ECAM Engineering ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)។  វា​ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​ ដែល​បញ្ជាក់​ពី​ការ​ខិតខំ​អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​រៀបចំ​ថ្ងៃ​បង្រៀន​ទីមួយ​នេះ ​សម្រាប់​ថ្នាក់​ដែល​មាន​និស្សិត​ច្រើន​ជាតិសាសន៍។ ថ្ងៃនេះ ​ក៏​ជា​ឱកាស​ស្វាគមន៍​លោករដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ជា​និមិត្តរូប ​នៃ​ការ​រំពឹង​ទុក​ខ្ពស់​ចំពោះ​កម្មវិធី​បណ្ដុះបណ្ដាល​ផ្នែក​វិស្វកម្ម​នេះ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​ជា​កម្មវិធី​ដំបូងបំផុតក្នុងប្រទេសនេះ។ យើង​សង្ឃឹមថា នឹង​បំពេញ​តាម​ក្ដី​សង្ឃឹម និង​ការ​រំពឹង​ទុក​របស់​សហគ្រាស យុវជន គ្រួសារ និង​នាំមក​ជូន​ជំនាញ​បន្ថែម ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជាពិសេស​ ដល់​ក្រុមការងារ​ទាំងមូល ​នៃ​វិទ្យាស្ថាន ITC ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​គួរ​ឱ្យ​កត់សម្គាល់ និង​ការ​ជឿជាក់​របស់​ពួក​គេ ​លើ​គម្រោង​អប់រំ​នេះ។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ ដល់​អគ្គនាយក​វិទ្យាស្ថាន ITC គឺ​លោក​ អ៊ុម រម្យ​ណី ដែល​បាន​ជឿជាក់​តាំងពី​ដំបូង ​លើ​គុណ​តម្លៃ​ពិសេស​នៃ​កម្មវិធី​នេះ រួម​ជាមួយ​គុណភាព​បណ្ដុះបណ្ដាល ការ​បើកទូលាយ អន្តរ​ជាតូបនីយកម្ម និង​សហគ្រិនភាព។ ថ្ងៃនេះ​ក៏​ជាស​មិទ្ធ​ផល​ដ៏​សំខាន់ ​សម្រាប់ ECAM Lasalle ក្នុង​ការ​អភិវឌ្ឍ​លក្ខណៈ​អន្តរជាតិ​របស់​យើង។ ECAM មាន​ចក្ខុវិស័យ​ជួយ​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​មាន​មនុស្សធម៌ មាន​ទំនួល​ខុសត្រូវ និង​មាន​និរន្តរភាព ​តាមរយៈ​ការអប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ យើង​មាន​មោទកភាព​ក្រៃលែង​ ក្នុង​ការ​ផ្សព្វផ្សាយ​ចក្ខុវិស័យ​របស់​យើង ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ការ​អភិវឌ្ឍ​លក្ខណៈ​អន្តរជាតិ ​នៅ​ក្រៅប្រទេស​បារាំង​ជា​លើកទីមួយ​របស់​យើង។ យើង​មាន​គោលដៅ​ឈោង​ចាប់​កិច្ចសហការ​ប្រភេទ​នេះ និង​រួមចំណែក​អភិវឌ្ឍ​ពិភព​អប់រំ វិទ្យាសាស្ត្រ និង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ក្នុង​ប្រទេស​ផ្សេងទៀត ដោយ​ជួយ​យុវជន​វ័យក្មេង​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ពិភពលោក​ជំនាន់​ក្រោយ។»


 
Didier Desplanche នាយក​ផ្នែក​គ្រប់គ្រង​នៅ ECAM Lasalle មានប្រសាសន៍ថា កម្មវិធី​អប់រំ​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ​ពិតប្រាកដ​ ស័ក្តិសម​នឹង​បើក​ដំណើរការ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ​ដែល​​មានគុណ​ភាព​បំពេញ​តាម​តម្រូវការ​របស់​ទីផ្សារសេរី​ក្នុង​ប្រទេស​យើង ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច និង​មធ្យម។ ក្រុមហ៊ុន​ទាំងនេះ​គឺជា​សសរស្ដម្ភ ​សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ​ប្រកបដោយ​និរន្តរភាព ដែល​ជាក់ស្ដែង​មាន​ឥទ្ធិពល ​លើ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី ៤ ដែល​នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​នេះ ​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​បង្គួរ​ នៅ​ឆ្នាំ ២០៣០ និង​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។
 
ដើម្បី​សម្រេច​គោលដៅ​នេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​សាលា​វិស្វកម្ម Ecam LaSalle បាន​ព្រមព្រៀង​បង្កើត​ឱ្យ​មាន​ក្នុង​ស្រុក នូវ​កម្មវិធី​អន្តរជាតិ​ពិសេស​មួយ​នៅ​វិទ្យាស្ថាន ITC ដែល​ជា​កម្មវិធី​ដំបូង​គេ​ ក្នុងប្រ​ទេស​នេះ ​ដែល ECAM ចង់​ពង្រីក​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ សម្រាប់​ពេលនេះ កម្មវិធី​សិក្សា​អន្តរជាតិ​នេះ ​បើក​ថ្នាក់អនុបណ្ឌិត​តែ​ពីរ​ជម្រើស​ប៉ុណ្ណោះ​គឺ៖ រ៉ូបូ​តនិង​ស្វ័យប្រវត្តិ​កម្ម និងការ​គ្រប់គ្រង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ឧស្សាហកម្ម​។
 


ជំនាន់ទីមួយ ​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ ដោយមាន​និស្សិត ១៦ នាក់ ហើយ​ក្នុងចំណោម​នោះ​មាន ៣ នាក់ ​មក​ពី​បារាំង និង​ម្នាក់​មក​ពី​អេហ្ស៊ីប។
 
ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ ​ដើម្បី​លើកឡើង​អំពី​តួនាទី​ដ៏​សកម្ម ​របស់ភ្នាក់ងារសាកលវិទ្យាល័យប្រើប្រាស់ភាសា​បារាំង (AUF) ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ ​តាមរយៈ​ជំនួយ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ សម្រាប់​ការផ្ទេរ​គ្រូបង្រៀន​ទៅ​ទិសដៅ​ទាំងពីរ ពោល​គឺ​ពី​កម្ពុជា​ទៅ​បារាំង និង​ពី​បារាំង​មក​កម្ពុជា។ ក្នុងនាម​ជានា​យក​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ខ្ញុំ​មានទំនុក​ចិត្ត​ថា​វិទ្យាស្ថាន ITC និង ECAM LaSalle នឹង​ផ្ដល់​កម្មវិធី​សិក្សា​កម្រិត​អនុបណ្ឌិត​ ដែល​មានគុណ​ភាព​ដល់​និស្សិត​កម្ពុជា ក៏ដូចជា​និស្សិត​បរទេស​ផង​ដែរ ហើយ​ថ្នាក់អនុបណ្ឌិត​នេះ ​នឹង​ទាក់ទាញ​និស្សិត​កាន់តែ​ច្រើន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ។»
 
ក្នុងនោះដែរ លោក សៀង ផេន នាយក​ផ្នែក​កិច្ចការ​អន្តរជាតិ ​នៃ​វិទ្យាស្ថាន ITC។ 
ថ្នាក់​វិស្វកម្ម​ជា​ភាសា​បារាំង​ដំបូង​គេ​នៅ​កម្ពុជា​ ដែល​មាន​គុណភាពលំដាប់ “វិទ្យាស្ថាន​ឧត្តម​សិក្សា​បារាំង”។
 
ចាប់ពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ កម្មវិធី​ដែល​មាន​រយៈពេល ៣ឆ្នាំនេះ ​នឹង​បើក​ថ្នាក់​សញ្ញាបត្រ​ពីរ​គឺ អនុបណ្ឌិតពី ECAM Engineering និងអនុបណ្ឌិត​ពី​វិទ្យាស្ថាន ITC​។


 
កម្មវិធី​នេះ ​គឺជា​កម្មវិធី​សិក្សា​ដែល​មាន​ភាព​ច្នៃប្រឌិត ផ្អែកលើ​គ្រឹះស្ថាន​ឯកទេស​នានា ​រួមបញ្ចូល​គ្នា៖  ECAM LaSalle ដែល​ជា​សាលា​វិស្វកម្ម​ឯកជនចំណាត់ថ្នាក់លេខ ២ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC ដែល​ជាសាកល​វិទ្យាល័យ​វិស្វកម្ម​ចម្បង​គេ​នៅ​កម្ពុជា)។
 
សម្រាប់ជំនាន់ទី ១ នេះ​មាន​និស្សិត​អន្តរជាតិ ១៦នាក់ ដោយ​ក្នុងចំណោម​នោះ​មាន ១២ នាក់​មក​ពី​កម្ពុជា ៣ នាក់​មក​ពី​បារាំង និង ១នាក់ ​មក​ពី​អេហ្ស៊ីប ​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​នេះ​។
 
កម្មវិធី​សិក្សា​នេះ ​នឹង​រួមចំណែក​ក្នុង​ការជំរុញ​ប្រព័ន្ធ​អេកូ​ នៃ​កម្រិត​ឧត្តម​សិក្សា​ឱ្យ​រីកចម្រើន​មួយ​កម្រិត​ទៀត​នៅ​កម្ពុជា ដោយ​ច្របាច់​បញ្ចូល​គ្នា ​នូវ​ចំណេះដឹង និង​វិធីសាស្ត្រ​ធ្វើការ​ពី​វិទ្យាសាស្ត្រ​វិស្វកម្ម និង​ការ​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ ​និង​ការគ្រប់គ្រង​មក​អនុវត្ត​។ វាក៏ជំរុញការបើកទូលាយ ជាអន្តរជាតិផងដែរ។
 


ដោយបង្រៀនជាភាសាអង់គ្លេសទាំងស្រុង និស្សិតកម្ពុជា ក៏​នឹង​មានឱកាស​សិក្សា​ភាសា​បារាំង​ផង​ដែរ ដើម្បី​ទទួល​បាន​កម្រិត B2 នៅពេល​បញ្ចប់​កម្មវិធី​នេះ។ និស្សិតមួយចំនួន នឹងអាចទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំងថែមទៀតផង​។ 
 
ដោយ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ការអនុវត្ត និង​បទពិសោធន៍ (ថ្នាក់​ពិសោធន៍ គម្រោង និង​កម្មសិក្សា​ជាច្រើន​ ជាមួយ​ស្ថាប័នឯកជន) កម្មវិធី​សិក្សា​នេះ ​នឹង​ផ្ដល់​ជំនាញ​ឯកទេស ​ផ្នែក​វិស្វកម្ម និង​បច្ចេកទេស​បន្តិច​ម្ដងៗ។
 
នៅ​ឆ្នាំ​ចុងក្រោយ និស្សិត​នឹងអាច​ជ្រើសរើស​ឯកទេស៖   វិស្វកម្ម​ឧស្សាហកម្ម​ និង​ការគ្រប់គ្រង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ ឬរ៉ូបូ​តនិង​វិស្វកម្ម​ផ្នែក​ស្វ័យប្រវត្តិ​កម្ម​។
 
"ខ្ញុំ​បានសម្រេច​ចិត្ត​ចូល​សិក្សា​ក្នុង​កម្មវិធីរបស់ ECAM Engineering ដោយសារ​វា​ជា​កម្មវិធី​ផ្នែក​វិស្វកម្ម​ដ៏​ពិសេស និង​មាន​តិចតួច​បំផុត​នៅ​កម្ពុជា ​ដែល​ផ្ដល់​សញ្ញាបត្រ​ពីរ​ដល់​យើង ដោយ​សញ្ញាបត្រ​មួយ ​ចេញ​ដោយ​វិទ្យាស្ថាន ITC និង​មួយទៀត​ចេញ​ដោយ ECAM LaSalle។ លើស​ពីនេះ និស្សិត​ក៏​នឹង​មានឱកាស​ដកស្រង់​បទពិសោធន៍​ យ៉ាងហោចណាស់​មួយ​ឆមាស ​នៃ​កម្មវិធី​របស់​ពួក​គេ ​នៅ​ប្រទេស​បារាំង​ផង​ដែរ។”  ហេង សុ​ថន អាយុ ២១ ឆ្នាំ ជា​និស្សិត​ផ្នែក​វិស្វកម្ម​មេកានិក ​មក​ពី​វិទ្យាស្ថាន ITC​​ បានថ្លែងដូច្នេះ។


 
ព័ត៌មានលម្អិតទាំងស្រុងអំពីកម្មវិធីនេះ
ECAM ENGINEERING
វិស្វកម្ម​ឧស្សាហកម្ម ​និង​ការគ្រប់គ្រង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ | រ៉ូបូ​ត និង​វិស្វកម្ម​ផ្នែក​ស្វ័យប្រវត្តិ​កម្ម​ សញ្ញាបត្រ​ពីរ​ចេញ​ដោយ ECAM LaSalle / ITC​
ការ​តម្រែតម្រង់​ផ្លូវ​សម្រាប់​អនាគត​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ នៅ​កម្ពុជា​៖
ថ្វីបើ​មាន​ជំងឺ​កូ​វី​ដក៏​ដោយ បរិបទ​នៃ​ការ​ពន្លឿន​ដំណើរការ​ពាណិជ្ជកម្ម​សកល និង​សមាហរណកម្ម​តំបន់​អាស៊ាន​របស់​កម្ពុជា ​គឺជា​តថភាព​ជាក់ស្ដែង​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។
 
រចនា​ឡើងជា​ពិសេស ​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​កំពុង​អភិវឌ្ឍ​ ដែល​ប្រឈម​នឹង​ផលិតកម្ម​ឧស្សាហកម្ម ​កាន់តែ​ច្រើន​ឡើងៗ ដែល​ត្រូវតែ​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព កម្មវិធី​ថ្នាក់អនុបណ្ឌិត​ថ្មីនេះ ​នឹងរំពឹងទុក​ជាមុន ​នូវ​តម្រូវការ​វិស្វករ និង​ប្រធានប្រតិបត្តិ​កម្រិតខ្ពស់ ដែល​អាច​ដឹកនាំ​វិស័យ​ផលិតកម្ម ​ឆ្ពោះទៅ​រក​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដោយ​ផ្ដោត​ជាពិសេស​លើ​ធនធាន​អភិរក្ស ​របស់​ព្រះរាជាណាចក្រ​នេះ។
 
ថ្នាក់អនុបណ្ឌិត​នេះ ​នឹង​អប់រំ​និស្សិត​ជាពិសេស ដើម្បី​បញ្ជ្រាប​បច្ចេកវិទ្យា​ឌីជីថល​ ទៅ​ក្នុង​ដំណើរការ​គ្រប់គ្រង​ភស្តុភារ និង​ផលិតកម្ម (នវានុវត្តន៍​បែប​ឌីជីថល មេ​កា​ត្រូ​និក ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ភស្តុភារ) ផ្អែកលើ​វិធីសាស្ត្រ​សេដ្ឋកិច្ច​ជា​រង្វង់ ​ដែល​មានផល​ប៉ះពាល់​សង្គម និង​បរិស្ថាន​តិចតួច​បំផុត​ (វត្ថុធាតុដើម ថាមពល ទឹក កាកសំណល់ និង​អនុផលិតផល)។


 
កម្មវិធី​នេះ ​មាន​គោលដៅ​គាំទ្រ​គោលការណ៍​អភិវឌ្ឍ​ឧស្សាហកម្ម (IDP) របស់ក្រ​សួង​ឧស្សាហកម្ម​នៃ​ប្រទេស​កម្ពុជា។ និស្សិត​បញ្ចប់​ការសិក្សា​ នឹង​អភិវឌ្ឍ​សមត្ថភាព និង​ផ្នត់គំនិត​សំ​ខាន់ៗ ដើម្បី​រៀបចំ​ការ​អភិវឌ្ឍ​ផលិតកម្ម​ ដែល​មាន​និរន្តរភាព​នា​ពេល​អនាគត​ដោយ​ប្រើ​ជំនាញ និង​ការយល់​ដឹង​ស៊ីជម្រៅ ​អំពី​បញ្ហា​ប្រឈម​ផ្នែក​ឧស្សាហកម្ម ភាពជា​អ្នកដឹកនាំ ការគ្រប់គ្រង​គម្រោង និង​នវានុវត្តន៍ ដែល​នឹង​ផ្ដល់​ឱកាស​ឱ្យ​ពួក​គេ​ ក្នុង​វិស័យ​កំពុង​រីកចម្រើន​ជាច្រើន (ឧស្សាហកម្ម នវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ ។ល។)។


 
ប្រវត្តិរូប​ផ្ទាល់ខ្លួន និង​បច្ចេកទេស​លក្ខណៈ​អន្តរជាតិ​របស់​ពួក​គេ ​នឹង​ត្រូវ​បាន​ទទួលស្គាល់​ខ្លាំង​ក្នុង​ទីផ្សារ​សកល។
 “ការ​បើក​ដំណើរការ​កម្មវិធី Ecam LaSalle ក្នុង​ទីក្រុង​លីយ៉ុង ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា គឺជា​ឱកាស​ពិសេស​សម្រាប់​និស្សិត​កម្ពុជា និង​បារាំង ​ក្នុង​ការ​បន្ត​ការ​បណ្ដុះបណ្ដាល​ផ្នែក​វិស្វកម្ម​រួមគ្នា ​តាមរយៈ​វិធីសាស្ត្រ​បង្រៀន​ច្រើនមុខ​វិ​ជ្ជាៈ និង​មាន​ភាព​ច្នៃប្រឌិត។ សេវាកម្ម​ស្ថានទូត រួម​ទាំង​វិទ្យាស្ថាន​ភាសា​បារាំង បាន​តាមដាន​ការ​ចាប់កំណើត ​នៃ​គម្រោង​នេះ​អស់​រយៈពេល​ជាច្រើន​ខែ ដោយ​សង្កត់ធ្ងន់​លើ​ពហុ​ភាសា​និយម​ផង​ដែរ។”
 
Christophe Gigaudaut 
ទីប្រឹក្សា​ផ្នែក​កិច្ច​សហប្រតិបត្តិ​ការ និង​កិច្ចការ​វប្បធម៌​នៃ​ស្ថានទូត​បារាំង ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​
"ទីផ្សារ​កម្ពុជា ​គឺជា​គោលដៅ​ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង ​សម្រាប់​សហគ្រិន និង​សាជីវកម្ម​បរទេស ជាពិសេស​សហគ្រិន និង​សាជីវកម្ម ដែល​មាន​ប្រភព​នៅ​ប្រទេស​បារាំង។  កង្វះ​ធនធានមនុស្ស​ មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ស្រុក​ គឺជា​កត្តា​ដាក់កំហិត ​ដែល​យើង​ដឹង​ច្បាស់ និង​ជះឥទ្ធិពល​ ដល់​ការ​អភិវឌ្ឍ​ការ​វិនិយោគ​ ដែល​មានគុណ​តម្លៃ​កាន់តែ​ពិសេស​នៅ​ប្រទេស​យើង។ ចំណុចនេះ រឹតតែពិតខ្លាំង នៅក្នុងវិស័យវិស្វកម្ម។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កិច្ច​សហប្រតិបត្តិ​ការ​បារាំង​ បាន​ខ្នះខ្នែង​ដោះស្រាយ​ស្ថានភាព​នេះ ​អស់​ច្រើន​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ក្រុម​វិស្វករ​ជំនាន់​ថ្មី ​មិន​អាច​បំពេញ​តម្រូវការ​របស់​កំណើន​ទីផ្សារ​បានទេ។ 
ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ ដែល​ឃើញ​ស្ថាប័ន​ដើរតួ​នាទី​ដ៏​លេចធ្លោ​បំផុត ​ផ្នែក​វិស្វកម្ម​ឯកជន​របស់​បារាំង​ចូលរួម និង​បំពេញបន្ថែម ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ។ ខ្ញុំ​មានទំនុក​ចិត្ត​ខ្ពស់​ថា ECAM Lasalle នឹង​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ទីនេះ ដោយ​នាំមក​នូវ​វិ​ធី​ថ្មីៗ ក្នុង​ការ​បណ្ដុះបណ្ដាល និង​អប់រំ​អ្នកជំនាញ​វ័យក្មេង​ តាម​ស្តង់ដារ​សកល ហើយ​ខ្ញុំ​រឹតតែ​មាន​ជំនឿ​ចិត្ត​ថា ​ថ្នាក់អនុបណ្ឌិត​ថ្មីនេះ ក៏ដូចជា​និស្សិត​ដែល​ចូលរួម ​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​ការ​គាំទ្រ​ពីសា​ធារ​ណជន​ទូទៅ ​ក្នុង​សហគមន៍​អាជីវកម្ម​បារាំង-កម្ពុជា​របស់​យើង។”
 
កែប៊ិន សូរស្មី - ប្រធាន​សភា​ពាណិជ្ជកម្ម​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​
 
អំពី ECAM Lasalle
ECAM Lasalle ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩០០ ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​សាលា​វិស្វកម្ម​កម្រិត​ក្រោយ​ឧត្តម​សិក្សា​ល្អ​បំផុត​មួយ ​នៅ​ប្រទេស​បារាំង (សាលា​វិស្វកម្ម​ឯកជន​ជាប់លេខ ២ ក្នុង​ឆ្នាំ២០២០ ដែល​ចាត់​ថ្នាក់​ដោយ L’Etudiant)។ សាលា​នេះ​ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​របស់​វិទ្យាស្ថាន​ឧត្តម​សិក្សា (Grandes Ecoles)។ កម្មវិធី​នេះ ​ផ្ដល់​ឱកាស​ឱ្យ​បេក្ខជន​បញ្ចប់​ការសិក្សា ​ក្នុងរយៈពេល ៣ឆ្នាំ ​ដោយ​ទទួល​បាន​សញ្ញាបត្រ​ពីរ៖ ថ្នាក់​មេកានិក ​និង​វិស្វកម្ម​អគ្គិសនី និង​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ ពីសា​កល​វិទ្យាល័យ​ដៃគូ ​ក្នុង​វិស័យ​ឯកទេស​ដែល​និស្សិត​បាន​ជ្រើសរើស។ និស្សិត​ដែល​បាន​ចុះឈ្មោះ ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍ ​ពី​ក្រុម​សាស្ត្រា​ចារ្យមានជំនាញ ជាអ្នកស្រាវជ្រាវ​ដែល​ផ្ដោត​លើ​វិទ្យាសាស្ត្រ​វិស្វកម្ម មន្ទីរពិសោធន៍​ស្រាវជ្រាវ​អប់រំ​ចម្រុះ មែកធាង​ដែល​ផ្ដល់​ជំនាញ និង​ការអប់រំ​បន្ត​សម្រាប់​ក្រុមហ៊ុន ក៏ដូចជា​ស្ថាប័ន​ផ្ដល់​ជំនួយ ​សម្រាប់​ក្រុមហ៊ុន​បង្កើត​ថ្មី​ ដែល​មាន​សក្ដានុពល​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា។
 
អតី​និស្សិត ៧៥០០ នាក់​  |  និស្សិត ១៩០០ នាក់​
 
ព័ត៌មាន​បន្ថែម​អំពី ECAM Lasalle៖ https://www.ecam.fr
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com