អត្ថបទពាណិជ្ជកម្ម
ការរាតត្បាតនៃជំងឺកូវីដ បានជំរុញឱ្យវិស័យសន្តិសុខដើរតួកាន់តែសំខាន់ក្នុងសេវាសុខភាពសាធារណៈ
13, Oct 2021 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅរាល់ពេលដែលអ្នកចូលក្នុងគ្រឹះស្ថាននានានៅក្នុងប្រទេសកម្ពុជា អ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីបុគ្គលិកសន្តិសុខ ដែលនឹងជួយសម្រួលដល់ការចតយានជំនិះរបស់អ្នក បើកទ្វារឱ្យអ្នកដើរចូល ហើយសាកសួរពីគោលបំណង ដែលអ្នកអញ្ជើញមកកាន់ទីតាំងទាំងនោះ។ ដោយសារតែមានការរាត្បាតនៃជំងឺដ៏កាចសាហាវ តួនាទីរបស់បុគ្គលិកសន្តិសុខ បានកើនឡើងបន្ថែមគួរឱ្យកត់សម្គាល់ ដោយធានាឱ្យបានថា អ្នករាល់គ្នាដែលចូលទៅក្នុងអាគារបានគោរពតាមវិធានការសុវត្ដិភាពសុខភាព។
 
ស្ថានភាពនេះបានផ្លាស់ប្តូរតួនាទីរបស់ពួកគាត់ ឱ្យក្លាយជាអ្នកជំរុញការអនុវត្តសុខភាពសាធារណៈ ក្រៅផ្លូវការ ក្នុងការជំរុញគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ឱ្យប្រកបដោយប្រសិទ្ធភាព។ ដូច្នេះគ្រឹះស្ថានអាជីវកម្មនានា អាចផ្តល់នូវវិធានការសុវត្ថិភាពបន្ថែម ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ជាលទ្ធផល សេដ្ឋកិច្ចរបស់ប្រទេស ក៏នឹងទទួលបានការជំរុញបន្តិចម្តងៗ ក្នុងការសម្រេចបាន នូវគោលដៅឆ្ពោះទៅរកកំណើននៃសេដ្ឋកិច្ចរបស់ខ្លួន។
 
ស្មារតីនៃការការពារ
 
ការមានវត្តមានរបស់បុគ្គលិកសន្តិសុខនៅនឹងកន្លែង គឺនឹងអាចជួយកាត់បន្ថយ នូវអត្រាបទឧក្រិដ្ឋកម្ម និងការពារឱកាសនៃការកើតឡើងអំពីការវាយប្រហារនានា ដែលអាចបណ្តាលឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងបរិវេណនោះ។ លើសពីនេះទៅទៀត នៅពេលដែលមានវត្តមានរបស់បុគ្គលិកសន្តិសុខ ពួកគេអាចផ្តល់ជំនួយទាន់ហេតុការណ៍ នៅនឹងកន្លែងដើម្បីសម្រួលដល់ស្ថានការណ៍ និងរារាំងការបង្កជម្លោះ។ ដោយប្រើប្រាស់នូវអ្វីដែលពួកគេទទួលបាន ក្នុងពេលហ្វឹកហាត់ ពួកគេនឹងអាចវាយតម្លៃស្ថានការណ៍ និងសម្រេចបាននូវសកម្មភាពដ៏ល្អបំផុត ដើម្បីការពារអតិថិជន បុគ្គលិក និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។ ខណៈពេលនៃការសម្របសម្រួលជាមួយប៉ូលិស ឬក្រុមឆ្លើយតបបន្ទាន់ផ្សេងទៀតដូចជា៖ សេវាកម្មវេជ្ជសាស្រ្ត និងរថយន្តពន្លត់អគ្គិភ័យ ដែលនឹងមកដល់ភ្លាមៗនោះ ការដោះស្រាយលើស្ថានការណ៍គ្រោះថ្នាក់ និងការដាក់បញ្ហាសន្តិសុខនានា ឱ្យស្ថិតក្រោមការគ្រប់គ្រង គឺពិតជាមានសារៈសំខាន់បំផុត។
 
ការចាប់ផ្តើមនៃ ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួរឹធី សឺវីស (PSS) 
 
ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេស តម្រូវការសេវាកម្មសន្តិសុខមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាលទ្ធក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួរឹធី សឺវីស (PSS) ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០១៨ ដែលជាក្រុមហ៊ុនសន្តិសុខ មានអាជ្ញាប័ណ្ណស្របច្បាប់ និងមានទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះ មានបុគ្គលិកប្រមាណជាង ១០០នាក់ ដែលក្នុងនោះ ៨០% ជាបុគ្គលិកសន្តិសុខ។


 
បេសកកម្មរបស់ ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួរឹធី សឺវីស (PSS) គឺដើម្បីដោះស្រាយនូវតម្រូវការសន្តិសុខ ដែលគ្មានសុវត្ថិភាពនានា ជូនដល់វិស័យពាណិជ្ជកម្ម ស្ថាប័ន លំនៅដ្ឋានឯកជន និងអតិថិជនឯកជន ដែលយល់ដឹងពីសារៈសំខាន់នៃការចូលរួមចំណែក របស់កងកម្លាំងសន្តិសុខ ដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ត្រឹមត្រូវ។ ការរួមបញ្ចូលគ្នានូវបទពិសោធន៍តាមស្តង់ដារអន្ដរជាតិ ជាមួយនឹងជំនាញក្នុងតំបន់ អាចឱ្យពួកគេប្រើយុទ្ធសាស្រ្តនានា​ ការរៀបចំកម្មវិធីសុវត្ថិភាព ដែលអាចផ្តល់ទំនុកចិត្តដល់អតិថិជនគ្រប់រូប​ តាមតម្រូវការរបស់ពួកគេ។ 
 
សេវាកម្មរបស់ពួកគេរួមមាន កងសន្តិសុខ​ ឬកងល្បាត អ្នកប្រតិបត្តិការពារ ឬការការពារពិសេសវីអាយភី សន្តិសុខក្នុងកម្មពិធីពិសេស ការពិគ្រោះយោបល់ផ្នែកសន្តិសុខ និងការវាយតម្លៃអំពីការគំរាមកំហែង។ លើសពីនេះទៅទៀត ដំណើរការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុន រួមមានការធ្វើតេស្តសុខភាពមុនពេលធ្វើការ ដើម្បីធានាបានថាពួកយើង បានជួលសន្តិសុខ ដែលមានទំនួលខុសត្រូវ និងមានគុណភាពខ្ពស់មកបម្រើការ។
 
ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួរឹធី សឺវីស (PSS) ធានាថាការបណ្តុះបណ្តាល ត្រូវធ្វើឡើងឱ្យបានតឹងរ៉ឹងមុននឹងដាក់ពង្រាយបុគ្គលិកសន្តិសុខរបស់ខ្លួន នៅតាមកន្លែងការងារ ហើយធានាថា អតិថិជនរយៈពេលវែងរបស់ខ្លួន នឹងទទួលបាននូវបរិយាកាសដែលប្រកបដោយសុវត្ថិភាព និងភាពស្ងប់ស្ងាត់។
 
ការបញ្ចូលបុគ្គលិកក្នុងស្រុកជាមួយអ្នកជំនាញស្តង់ដារអន្តរជាតិ
 
លោក Seth Tren (Johnnie) បានធ្វើការនៅក្រុមហ៊ុនសេវាកម្មសន្តិសុខ។​ គាត់គឺជាជនជាតិខ្មែរ ដែលបានប្រមូលផ្តុំនូវបទពិសោធន៍ ខាងផ្នែកសេវាកម្មសន្តិសុខ និងបទពិសោធន៍ផ្នែកទីផ្សារអស់រយៈពេលជាង ១៧ឆ្នាំ នៅសហរដ្ឋអាម៉េក ក៏ដូចជានៅក្នុងក្រុមហ៊ុនមួយចំនួននៅកម្ពុជា។ លើសពីនេះទៅទៀត គាត់បានទទួលសញ្ញាប័ត្រផ្នែកសន្តិសុខ និងការគ្រប់គ្រងហានិភ័យ ពីវិទ្យាស្ថានសុវត្ថិភាពសាធារណៈអូស្ត្រាលី (Australian Institute of Public Safety) និងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ពីអង្គការបណ្តុះបណ្តាលខាងវិស័យសន្តិសុខ។ គណៈគ្រប់គ្រងនៃក្រុមហ៊ុនជឿជាក់ថា ការជ្រើសរើស និងលើកកម្ពស់បុគ្គលិកក្នុងស្រុកដែលមានជំនាញ និងបទពិសោធន៍ចាំបាច់ គឺជាកត្តាដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន។ លោក Johnnie គឺជាបេក្ខជនដែលស័ក្តិសមបំផុត សម្រាប់តួនាទីរបស់គាត់ ដើម្បីពង្រឹងជំនាញ និងកម្លាំងពលកម្មរបស់ក្រុមហ៊ុន។​
 
លោក Seth Tren (Johnnie) នាយកផ្នែកប្រតិបត្តិការក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួរឹធី សឺវីស បានប្រាប់បណ្តាញសារព័ត៌មាន​ថា៖ “ខណៈដែលប្រទេសកម្ពុជា កំពុង​ឆ្ពោះទៅរកការបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ទៅកាន់ពិភពលោក ការចូលរួមរបស់វិស័យឯកជន ពិតជាមានសារៈសំខាន់មិនអាចប្រកែកបាន។ សព្វថ្ងៃនេះ ការណ៍ដែលមានសន្តិសុខ ដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ត្រឹមត្រូវនោះ គឺនឹងផ្តល់ការគាំទ្រដល់ម្ចាស់អាគារនានា លើសពីការការពារពីទៅលើអំពើចោរកម្ម និងអគ្គិភ័យទៅទៀត។ នេះធានាបានថា ពួកគេនឹងផ្តល់នូវការធានាទាំងរាងកាយ និងផ្លូវចិត្តថា ហានិភ័យនៃការឆ្លងមេរោគកូវីដ-១៩ អាចត្រូវបានកាត់បន្ថយតាមរយៈការអនុវត្តវិធានការសុខភាព នៅតាមអាគាររបស់ពួកគេ” ។ 
 
លោក Johnnie បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនាយកគ្រប់គ្រងបច្ចុប្បន្នគឺ លោក Benjie Liu ដែលបានបម្រើការឱ្យកងកម្លាំងប្រដាប់អាវុធសិង្ហបុរី ក្នុងនាមជាវិស្វករប្រយុទ្ធ។ លោក Benjie ត្រួតពិនិត្យរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងមូល។
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com