អត្ថបទពាណិជ្ជកម្ម
Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់ កន្លែងជាតិច្រើន មិនធម្មតាដែលនឹកស្មានមិនដល់! ចង់ដឹងអត់! តោះ…!!
15, Oct 2021 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១៖ នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ ត្រូវតែមានកន្លែងពិសេស កន្លែងឆ្ងាញ់ ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ ឱ្យញញឹមក៏ដូចជាប្រើប្រាស់ ពោរពេញដោយភាពជឿជាក់ និងលេចធ្លោក្នុងសកម្មភាពប្រចាំថ្ងៃ។

បើចាំមិនខុសទេ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញជូនលក្ខណៈពិសេសមួយចំនួន ដែលបំពាក់មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និងជាមូលហេតុ ដែលធ្វើឱ្យតារាស្មាតហ្វូនអេក្រង់បត់បានទាំង 2 នេះ មានភាពពេញនិយមខ្លាំង និងផ្ទុះការគាំទ្រច្រើន ជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា៖  
* កំពូលអេក្រង់ភ្លឺច្បាស់ថ្លាត្រជាក់ភ្នែក Dynamic AMOLED 2X ទោះមើលក្រោមពន្លឺ ខ្លាំង ខ្សោយប៉ុនណា ឬមើលពីជ្រុងណាក៏នៅច្បាស់ស្អាតល្អ…! 
* Screen Refresh Rate 120Hz ដែលអ្នកលេង Game គ្រប់រូបត្រូវការ…! 
* បំពាក់អាវក្រោះការពារជម្រាបទឹក IPX68 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ត្រូវការ និងចង់បានជាយូរមកហើយ…! 
* មានកាមេរ៉ាបង្កប់ក្រោមអេក្រង់ដំបូងគេបំផុត (First Under Display Camera) ដែលមានភាពងាយស្រួលក្នុងការទស្សនា មិនធ្វើឱ្យទើសភ្នែក ឬរំខានភ្នែក…! 
 * មានតួខ្លួនរឹងមាំជាងមុនដោយផលិតចេញពី Armor Aluminum ជាដើម…! 
 


ដោយឡែកក្រៅពីចំណុចពិសេសខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបានបំពាក់មកជាមួយនឹងកញ្ចក់ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជាប្រភេទកញ្ចក់ដែលមានភាពរឹងមំា ជាប់ធន់ មានសមត្ថភាពខ្ពស់ក្នុងការការពារឆ្កូត សឹក បានរហូតដល់ទៅ 4 ដង ។ ជាពិសេសម្រាប់ Galaxy Z Fold3 5G ជំនាន់ចុងក្រោយនេះ គឺត្រូវបានអ្នកជំនាញផលិតឡើង ដោយមានទម្ងន់ស្រាលជាងគេ និងមានផាសុកភាព ក្នុងការក្តោបចាប់កាន់ក្នុងដៃ បើធៀបនឹងត្រកូលស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន! 
 


និយាយពីការថតរូប Selfie វិញ តើអ្នកណាខ្លះដែលចូលចិត្តថតរូប និងចង់បានរូបភាព ឬ រូបថត Selfie ស្អាតៗ? បើយើងនិយាយពីការថតរូប Selfie  គឺ Galaxy Z Flip3 5G អាចឱ្យលោកអ្នក ជាពិសេសមិត្តៗយុវវ័យ ស៊ីវីល័យសម័យថ្មី អាចថតរូប Selfie ដោយប្រើកាមេរ៉ាក្រោយបានយ៉ាងលឿន ងាយស្រួល និងអាចថតរូបបានយ៉ាងប្រណិត និងស្រស់ស្អាតមួយពេញចិត្តតែម្តង។
 
ពេលអានហើយ យល់យ៉ាងណាដែរឥឡូវហ្នឹង? តើជាប់ចិត្តជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏ជាប់ចិត្តទាំង 2? តែខ្ញុំហ៊ានធានាថា លោកអ្នកប្រាកដជាលង់ និងដកចិត្តមិនរួចឡើយ ពេលដែបានចាប់កាន់ប្រើផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹងកំពូលបច្ចេកវិទ្យា ក៏ដូចជាលក្ខណៈពិសេសៗ ដែលក្រុមហ៊ុន សាមសុង បំពាក់មកលើតារាស្មាតហ្វូន អេក្រង់បត់បានទាំង 2 ដួងនេះ។  
 


Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត។ Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ នូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុងជាទីទុកចិត្តបំផុត។  
  


សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់ នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕
(អត្ថបទបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com