អត្ថបទពាណិជ្ជកម្ម
គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ ទទួលបានលិខិតអនុញ្ញាតផ្លូវការឲ្យពិនិត្យ ថែទាំ និង ព្យាបាលជំងឺកូវីដ១៩ពីក្រសួងសុខាភិបាល
18, Oct 2021 , 7:59 am        
រូបភាព
គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ បានក្លាយជាមណ្ឌលព្យាបាលកូវីដ១៩ ឯកជនជាផ្លូវការនិងចាប់ផ្លើមទទួលអ្នកជំងឺកូវីដ១៩អោយសម្រាកព្យាបាល ពីពេលនេះតទៅក្រោយពីទទួលបាននូវការអនុញ្ញាតជាផ្លូវការពីក្រសួង សុខាភិបាល លេខ ៥១៥ អបស.មព ។

គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញមានក្រុមវេជ្ជបណ្ឌិត ដែលមានបទពិសោធន៍លើការព្យាបាលជំងឺកូវីដ១៩ ជាមួយ ក្រមសីលធម៌វិជ្ជាជីវៈ មានបន្ទប់សម្រាកព្យាបាលធំទូលាយ និង មានផាសុខភាព តម្លៃសមរម្យដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយឃាតករគ្មានស្រមោលជំងឺកូវីដ១៩នេះ ក៏ដូចជាស្របតាមបំណងអ្នកជំងឺកូវីដ១៩មួយចំនួនដែលចង់ប្រើប្រាស់សេវាព្យាបាលឯកជនក្នុងការពិនិត្យ ថែទាំ និង ព្យាបាលជំងឺកូវីដ១៩ របស់ខ្លួន ផងដែរ ។ 


 
សូមបញ្ជាក់ផងដែលថា គ្លីនិកវឌ្ឍនៈវិជ្ជាមាន២សាខា គ្លីនិកវឌ្ឍនៈវិជ្ជាសាខាឫស្សីកែវ (សាខាទី១ ចាស់) បើកបម្រើការងារពិនិត្យព្យាបាលជាធម្មតារាល់ថ្ងៃ ( ជំងឺថ្លើម ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម  និង ជំងឺទូទៅ ) ២៤ម៉ោង/២៤ម៉ោង។
 
ចំណែកឯ គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញសាខាសែនសុខ (សាខាទី២ថ្មី) ទើបទទួលបាន នូវការអនុញ្ញាតជាផ្លូវពីក្រសួងសុខាភិបាលអោយផ្តល់សេវាពិនិត្យ ថែទាំ និង ព្យាបាលជំងឺកូវីដ១៩ ។ 


 
គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ ( មណ្ឌលព្យាបាលជំងឺកូវីដ១៩)  គោរពតាមគោលការណ៍ណែនាំជាធរមាន និង និតិវិធីស្តង់ដាប្រតិបត្តិ របស់ក្រសួងសុខាភិបាលក្នុងការពិនិត្យ ថែទាំ និង ព្យាបាលជំងឺកូវីដ១៩ ដែលមានទីតាំងនៅលើ មហាវិថីហាណូយ  អាគាលេខC14(1&2) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើច្រកចូលនៃបុរីជីបម៉ុងហ្រ្គេនភ្នំពេញ ។




ទំនាក់ទំនងសាកសួរព័ត៍មានបន្ថែម តាមរយៈលេខទូរស័ព្ទ៖ 093 2222 51 / 017 456 073 /012 541 155  / 016 541 155 / 060 541 155   និង E-mail :[email protected]
 
























(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com