ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រសួង ឱ្យបើកសាលាវិជ្ជាជីវៈទេសចរណ៍ឡើងវិញ នៅភូមិសាស្ត្រមានហានិភ័យទាប
18, Oct 2021 , 10:45 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីហ្វេសប៊ុកក្រសួង)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីហ្វេសប៊ុកក្រសួង)
ភ្នំពេញ៖ សម្រាប់ភូមិសាស្ត្រ ដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩ អាចបើកគ្រឹះស្ថានអប់រំ និងសាលាបង្រៀនវិជ្ជាជីវៈទេសចរណ៍ឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងក្រសួងទេសចរណ៍ ។


 
ក្រសួងទេសចរណ៍ បានបន្ថែមថា គ្រឹះស្ថានអប់រំ និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលមានទីតាំងនៅក្នុងតំបន់មានហានិភ័យទាប ត្រូវទាក់ទងទៅក្រសួង តាមរយៈនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដើម្បីសុំការវាយតម្លៃសម្រាប់ការបើកដំណើរការឡើងវិញ។ 
 
នៅពេលទទួលបានការអនុញ្ញាតឱ្យបើកដំណើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ឡើងវិញហើយ អ្នកគ្រប់គ្រងទីតាំងទាំងនោះ ត្រូវអនុវត្តនូវវិធានការការពាររបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្ដងដារអប្បបរមា សម្រាប់ដំណើរការអប់រំជំនាញវិជ្ជាជីវៈនេះ។ នេះបើតាមក្រសួងទេសចរណ៍។
 
គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងឡាយ ដែលស្ថិតនៅក្រោមក្រសួងទេសចរណ៍ មានសិទ្ធិស្នើសុំបើកដំណើការឡើងវិញ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com