ជាតិ
សង្គមជាតិ
៦ធ្នូ ប្រឡងបាក់ឌុប
19, Oct 2021 , 9:44 am        
រូបភាព
ទិដ្ឋភាពសិស្សប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៨។ រូបដោយ៖ ញឹក ស្រីល័ក្ខ
ទិដ្ឋភាពសិស្សប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៨។ រូបដោយ៖ ញឹក ស្រីល័ក្ខ
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ គឺជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ នេះបើតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ផ្ញើទៅកាន់ប្រធានមន្ទីរអប់រំរាជធានី-ខេត្ត។



លោក ហងជួន ណារ៉ុន ជម្រាបប្រធានមន្ទីរអប់រំរាជធានី-ខេត្តថា មុខវិជ្ជា ដែលត្រូវប្រឡង នៅសម័យប្រឡងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ គឺប្រវត្តិវិជ្ជា សម្រាប់ថ្នាក់វិជ្ជាសាស្រ្ត ហើយផែនដីវិជ្ជា និងបរិស្ថានវិជ្ជា សម្រាប់ថ្នាក់វិជ្ជាសាស្រ្តសង្គម។ 

រដ្ឋមន្រ្តីអប់រំ ប្រាប់ទៅប្រធានមន្ទីរអប់រំរាជធានី-ខេត្តថា«សូមលោក លោកស្រីប្រធាន ផ្សព្វផ្សាយខ្លឹមសារនៃលិខិតនេះឲ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»៕

Tag:
 ប្រឡងបាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com