អត្ថបទពាណិជ្ជកម្ម
ពិសេសមែន! មិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់ក៏អាចខ្ចីប្រាក់ពីធនាគារអេស៊ីលីដាបានដែរ
19, Oct 2021 , 11:38 am        
រូបភាព
លោកអ្នកតែងតែខ្វាយខ្វល់អំពីបញ្ហាមិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់គ្រាន់ សម្រាប់ចង់បានប្រាក់កម្ចីដើម្បីស្តារ ឬពង្រីកអាជីវកម្មរបស់ខ្លួនមែនទេ? 
 
អស់ក្តីកង្វល់ទៀតហើយចាប់ពីពេលនេះតទៅ លោកអ្នកមិនមានទ្រព្យធានា ឬទ្រព្យធានាមិនគ្រប់គ្រាន់ក៏អាចទទួលបានប្រាក់កម្ចីពី ធនាគារអេស៊ីលីដាបានដែរ។ 
 
បើយោងតាមលោក សឹង ភន នាយកប្រតិបត្តិឥណទានធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «សម្រាប់សហគ្រិនដែលចង់ប្រើប្រាស់ប្រាក់កម្ចីដើម្បីស្តារ ឬពង្រីកអាជីវកម្មរបស់ខ្លួន ប៉ុន្តែមិនមានទ្រព្យធានាគ្រប់គ្រាន់ ឬ មិនមានទ្រព្យធានានោះ លោកអ្នកអាចដាក់ស្នើសុំប្រាក់កម្ចីពីធនាគារអេស៊ីលីដាជាមួយនឹងប្រភេទឥណទានដូចខាងក្រោម៖


 
កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ២.៥០០(ពីរពាន់ប្រាំរយ)ដុល្លារ សម្រាប់អតិថិជនដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
កម្ចីដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ដែលមានទំហំរហូតដល់ ៥.០០០(ប្រាំពាន់)ដុល្លារ សម្រាប់មន្ត្រីរាជ្យការដែលមានគណនីបើកប្រាក់បៀវត្សរ៍នៅធនាគារអេស៊ីលីដា ភីអិលស៊ី ។
 
កម្ចីដើម្បីប្រើប្រាស់តាមរយៈប័ណ្ណឥណទាន (Credit Card) ដែលមានទំហំរហូតដល់ ៤០.០០០(បួនម៉ឺន)ដុល្លារ ។
កម្ចីអាជីវកម្ម ដែលមានទំហំរហូតដល់ ៥០០.០០០(ប្រាំរយពាន់)ដុល្លារ សម្រាប់សហគ្រាសខ្នាតតូច និង មធ្យម និង ទំហំរហូតដល់ ១.០០០.០០០(មួយលាន)ដុល្លារ សម្រាប់សហគ្រាសខ្នាតធំ ក្រោមការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia “CGCC”) ៕»
 



ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ សូមទូរសព្ទទៅកាន់លេខ៖ ០២៣ ៩៤៤៤៤; ០១៥ ៩៩៩ ២៣៣
 

© រក្សាសិទ្ធិដោយ thmeythmey.com