អត្ថបទពាណិជ្ជកម្ម
ការចុះអនុសារណៈនៃការយោគយល់ ក្នុងការបង្កើតមជ្ឈមណ្ឌលធ្វើតេស្ត IELTS ផ្លូវការនៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា
19, Oct 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
ទោះវិបត្តិកូវីដ-១៩បានជះឥទ្ធិពល និងប៉ះពាល់ដល់វិស័យជាច្រើនទូទាំងសកលលោកក្តី។ តែគណៈគ្រប់គ្រងរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា នៅតែបន្តខិតខំយ៉ាងសស្រាក់សស្រាំក្នុងការផ្តល់ថ្នាលអប់រំ និងបណ្តុះបណ្តាលដល់សិស្សានុសិស្ស ឱ្យស្របតាមស្តង់ដារអន្តរជាតិខ្ពស់ និងពង្រឹងទិសដៅមួយ ឱ្យកុលបុត្រកុលធីតាខ្មែរ ទទួលបានជោគជ័យខ្ពស់ទាំងក្នុង និងក្រៅប្រទេសនាថ្ងៃអនាគត។ 
 
សាលាអន្តរជាតិ វេសវីយូ កម្ពុជា បានរៀបចំនូវកម្មវិធីសិក្សាកម្រិតអន្តរជាតិ ដោយរួមបញ្ចូលកម្មវិធីសិក្សាជាភាសាខ្មែរ ដែលបច្ចុប្បន្ននេះសាលាបានឆ្លងកាត់ដំណាក់កាលមួយចំនួន ដើម្បីក្លាយជាបេក្ខភាព ក្នុងការទទួលបានការវាយតម្លៃគុណភាពអប់រំស្តង់ដាអន្តរជាតិ ពីស្ថាប័នកំពូលទាំងពីរលើពិភពលោកផងដែរ (WASC និង CIS) ផងដែរ។ មិនតែប៉ុណ្ណោះ គណៈគ្រប់គ្រងសាលាក្រោមការដឹកនាំរបស់ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល បានផ្តួចផ្តើមសាងសង់ឡើង នូវអគារសិក្សាថ្មីប្រកបដោយទីធ្លាធំទូលាយ ព្រមទាំងបានបំពាក់នូវគ្រឿងបវិក្ខារទំនើបៗ ប្រកបទៅដោយគុណភាពស្តង់ដារអន្តរជាតិ។ នៅតាមថ្នាក់រៀន សាលមហោស្រព បន្ទប់ប្រជុំ បណ្ណាល័យ និងអាហារដ្ឋានត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ប្រកបដោយការរចនា និងតុបតែងយ៉ាងសម្រិតសម្រាំង ដើម្បីផ្តល់ជូនសិស្សានុសិស្សនូវបទពិសោធសិក្សា ប្រកបដោយផាសុកភាព និងសុវត្ថិភាព។
 


ទម្រាំឈានដល់ការទទួលបាននូវមុខងារ ឬតួនាទីដ៏សមប្រកបណាមួយ មាតាបិតា និងអាណាព្យាបាលគ្រប់រូប តែងចង់ឃើញបុត្រធីតារបស់ពួកគាត់មានជម្រើស និងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យធំៗ និងល្បីៗនៅឯបរទេសផងដែរ។ លក្ខខណ្ឌដ៏ចាំបាច់មួយ ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលសិក្សា នៅសាកលវិទ្យាល័យក្រៅប្រទេសទាំងនោះបាន គឺសិស្សានុសិស្សត្រូវមានពិន្ទុខ្ពស់ ក្នុងការប្រើប្រាស់ភាសាអង់គ្លេស តាមរយៈលទ្ធផលតេស្តវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិមួយ ហៅកាត់ថា (IELTS)។ IELTS ជាតេស្តស្តង់ដាអន្តរជាតិដែលរៀបចំឡើង ដោយសាកលវិទ្យាល័យកំពូល ឈ្មោះថា Cambridge University នៅចក្រភពអង់គ្លេស ដែលប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពទៅលើការស្តាប់ ការអាន ការសរសេរ និងការនិយាយ ដែលទទួលស្គាល់ដោយសាកលវិទ្យាល័យជាច្រើន នៅលើពិភពលោក។ 



ទន្ទឹមនឹងនេះសាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាសាលាដែលមានការតាំងចិត្តខ្ពស់ ក្នុងការត្រៀមសិស្សានុសិស្សរបស់ខ្លួន ឱ្យទទួលបានឱកាសបន្តការសិក្សា នៅសាកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេស បានរៀបចំដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាប្រចាំថ្ងៃនូវការបំប៉ន និងហ្វឹកហាត់បន្ថែមសមត្ថភាពសិស្សានុសិស្ស ឲ្យពួកគាត់អាចទទួលបានលទ្ធផលល្អលើតេស្ត IELTS ពេលបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយអាចចូលរៀននៅសាកលវិទ្យាល័យកំពូលៗលើពិភពលោកបាន។
 


ដោយមើលឃើញពីសារៈសំខាន់នេះហើយ ទើបសាលាបានរៀបចំពិធីចុះអនុសារណៈនៃការយោគយល់គ្នា ជាមួយនិង ស្ថាប័នអប់រំ IDP Education ក្នុងការបង្កើតមជ្ឈមណ្ឌលតេស្ត IELTS ជាផ្លូវការនៅក្នុងសាលារបស់ខ្លួនផ្ទាល់តែម្តង។ លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា បានលើកឡើងថា៖ “ការបង្កើតនូវមជ្ឈមណ្ឌលតេស្ត IELTS ជាផ្លូវការនៅក្នុងសាលារបស់យើង បានបង្ហាញច្បាស់នូវឆន្ទៈមុតមាំក្នុងការពង្រឹងសមត្ថភាពភាសាអង់គ្លេសរបស់សិស្សានុសិស្សយើង ឱ្យទទួលបានឱកាសខ្ពស់ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យល្អៗជុំវិញពិភពលោក។ 
 


សិស្សានុសិស្សនឹងទទួលបាននូវការហ្វឹកហាត់ស្របតាមស្តង់ដារពិតប្រាកដ ដែលអាចសម្រួចសមត្ថភាពពួកគាត់ដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការប្រលង តេស្ត IELTS ជាផ្លូវការរួមជាមួយនិងកម្មវិធីសិក្សាដ៏សម្បូរបែបដែលបានរៀបចំយ៉ាងល្អិតល្អន់ផងដែរ”។
ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏មោះមុតនេះភាគីទាំងពីរជឿជាក់ថាបេសកកម្មនេះនឹងក្លាយជាកាលិករសំខាន់មួយក្នុងការចូលរួមពង្រឹងចំណេះដឹងសិស្សានុសិស្សយើងឱ្យកាន់តែប្រសើរជាក់ជាពុំខាន៕



ដើម្បីជ្រាបជាព័ត៌មានបន្ថែម សូមចូលទៅកាន់៖ 
• ហ្វេសបុកផេក៖ Westview Cambodian International School https://www.facebook.com/westviewcambodian
• លេខទូរសព្ទ៖ ០៩៥ ២២២ ៩៩៣ ឬ ០៩៥ ៦៦៦ ៩៩៣
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com