ជាតិ
សង្គមជាតិ
មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្ស ត្រូវបានផ្តល់ឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន ដល់រដ្ឋមន្រ្តី
20, Oct 2021 , 3:57 pm        
រូបភាព
មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីរម្លឹកខួប៩ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។ រូបពីទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទៅគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីរម្លឹកខួប៩ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។ រូបពីទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ដោយ: ថ្មីៗ
មន្រ្តីមួយចំនួននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានតែងតាំង និងផ្តល់ឋានៈស្មើចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋមន្រ្តី។ ការតែងតាំង និងការផ្តល់ឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋមន្រ្តី ធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយមានការក្រាបបង្គំទូលថ្វាសុំពីនាយករដ្ឋមន្រ្តី ហើយការតែងតាំង ​និងការផ្តល់ឋានៈស្មើប្រធាននាយកដ្ឋាន ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តាមសំណើរបស់លោក កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។



មន្រ្តី ដែលទទួលបានការតែងតាំង និងការផ្តល់ឋានៈស្មើរដ្ឋមន្រ្តី មាន២នាក់ គឺអ្នកស្រី អ៊ុច និពន្ធ និង អ្នកស្រី ឆាំ ម៉ារី។ មន្រ្តី ដែលអ្នកទទួលបានការតែងតាំង និងផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ មាន៩នាក់ គឺ អ្នកស្រី លឹម ច័ន្ទលីដា លោក អ៊ុំ ណារិន្ទ លោក គាំ ច័ន្ទមុន្នី លោក លឹម ឡេង លោក ជិន អង្គារិទ្ធិ លោក សៅ សុភៈ លោក ទេព មុនីជាតិ លោក ស៊ិន ប៊ុនធឿន និង លោក អួ ចិន្តា។ 
 
មន្រ្តី ដែលទទួលបានការតែងតាំង និងការផ្តល់ឋានៈស្មើអគ្គនាយក មាន៧នាក់ គឺ អ្នកស្រី ប៊ូ ស៊ូរ៉ានី អ្នកស្រី មួង សកុណា អ្នកស្រី ដារ៉ា សុគន្ធា អ្នកស្រី ម៉េង មុនីរួត្ន លោក សុភារិន វាស្នា  លោក សរ សន និង លោក ប៉ាល់ ទិត្យវិរៈ។ មន្រ្តី ដែលទទួលបានការតែងតាំង និងការផ្តល់ឋានៈស្មើប្រធាននាយកដ្ឋាន មាន២នាក់ គឺអ្នកស្រី ភាព ស្រីទូច និង លោក អ៊ឹម ម៉ានិត។

ការតែងតាំង និងការផ្តល់ឋានៈលើកនេះ គឺមិនមានមន្រ្តីណាម្នាក់នៃគណៈកម្មាធិការសិទ្ធិមនុស្ស ត្រូវបានតែងតាំង និងផ្តល់ឋានៈស្មើរដ្ឋលេខាធិការនោះទេ៕ 

Tag:
 តែងតាំង
  គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com