ជាតិ
ពីនេះ ពីនោះ
«ស៊ីញេ» ពាក្យកម្ចីពីបារាំង ដែលមានន័យថា ចុះហត្ថលេខា 
×![]()
ស៊ីញេ បច្ចុប្បន្ន ត្រូវបានប្រើប្រាស់ជាភាសានិយាយ ដែលមានន័យថា ចុះហត្ថលេខា។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះ ជាពាក្យកម្ចីពីបារាំង Signer។
ស៊ីញេ ឬចុះហត្ថលេខា ដែលភាសាផ្លូវការ គឺសំដៅលើការសរសេរឈ្មោះខ្លួនដោយដៃខ្លួនឯង តាមចំណាំដែលធ្លាប់តែសរសេររៀងមកយ៉ាងណាក៏ឲ្យនៅជាយ៉ាងនោះ។
រីឯពាក្យ «ហត្ថលេខា» វិញ គឺឈ្មោះ ឬសញ្ញារបស់ខ្លួនដែលខ្លួនបានសរសេររួចហើយ ដោយដៃខ្លួនឯងតាមចំណាំរៀងមក ( ជាភាសាបារាំង គឺ Signature)។
ចំពោះពាក្យរាជសព្ទ គឺ ព្រះហស្ដលេខា; ទ្រង់ឡាយព្រះហស្ដលេខា ។ ល ។ រចនានុក្រមបញ្ជាក់ថា គួរកុំច្រឡំ ហស្ដ ជា ហស្ថ ៕
© រក្សាសិទ្ធិដោយ thmeythmey.com