ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នកមាន​ស្នាមញញឹម​ស្រស់​ស្អាត​
06, Nov 2021 , 6:59 am        
រូបភាព
គ្មាន​អ្វី​ដែល​អាច​ទាក់ទាញ​កូន ឬ អតិថិជន​របស់​អ្នក បាន​ល្អ​ជាង​ស្នាមញញឹម​ដ៏​កក់ក្តៅ​ជាមួយនឹង​ភ្នែកមាន​ពន្លឺ​ដ៏​ស្រទន់​របស់​អ្នក​នោះ​ទេ​។ ស្នាមញញឹម​ដែល​មាន​លក្ខណៈ​ធម្មជាតិ ដោយ​មិន​មាន​បង្ហាញ​នូវ​ភាព​ខំ​ញញឹម តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​។ អ្នក​អាច​ហ្វឹកហាត់​សាច់ដុំ​ស្នាមញញឹម​របស់​អ្នក​បាន ដូចដែល​អ្នក​ហ្វឹកហាត់​សាច់ដុំ​ពោះ ឬ សាច់ដុំ​ដើមដៃ​ដែរ​។ តារា​បង្ហាញ​ម៉ូត និង តារា​សម្តែង មិន​មាន​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ដោយ​មិន​មានការ​ហ្វឹកហាត់​នោះ​ទេ​។ សុខភាព​ល្អ​, ការ​មិន​ពិសារ​បារី និង ចៀសវាង​ការ​ទទួលទាន​ទឹកតែ​និង​កាហ្វេ អាច​ជួយ​បាន ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​អាច​ជួយ​ឱ្យ​អ្នកមាន​ស្នាមញញឹម​ដែល​ធ្វើ​ឱ្យ​អ្នក​និង​អ្នក​ដែល​មើលឃើញ​ស្នាមញញឹម​នោះ​ពេញ​ចិត្តជា​ខ្លាំង​។

 
របស់​ដែល​ត្រូវការ
១. រូបថត
២. កញ្ចក់
 
វិធីសាស្ត្រ
 
១. ថតរូប​របស់​អ្នក​ពេល​កំពុង​ញញឹម បន្ទាប់​មក​សម្រេចចិត្ត​ថា​តើ​ចំណុច​ណា​ដែល​អ្នក​ចូល​ចិត្ត និង​ចំណុច​ណា​ដែល​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​។
 
២. ឆ្លុះកញ្ចក់​ហើយ​សិក្សា​ពីមុខ​របស់​អ្នក​។ អនុវត្ត​ការ​ញញឹម ដើម្បី​មើល​ថា​តើ​អ្នក​អាច​បង្កើត​ស្នាមញញឹម​ប្លែក​ៗ​បាន​យ៉ាងណា​ខ្លះ​។ សាកល្បង​ញញឹម​ដោយ​បើក​មាត់ធំ​ៗ និង​ញញឹម​ដោយ​បិទ​មាត់ ហើយ​កត់ចំណាំ​នូវ​ទឹកមុខ​របស់​អ្នក​។
 
៣. ហ្វឹកហាត់​ការ​ញញឹម​ព្រម​ជាមួយនឹង​ភ្នែក ដោយ​ការ​មើល​កញ្ចក់​។ កត់សម្គាល់​នូវ​ការ​ផ្លាស់​ប្តូ​រលើ​ភាព​រស់​រវើក​នៃ​ភ្នែក​របស់​អ្នក​។ គិត​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ហើយ​មើ​លប​ម្លា​ស់​ប្តូរ​នៃ​ទឹកមុខ​របស់​អ្នក​។
 
៤. រួម​បញ្ចូល​ការ​ខំ​ញញឹម​ដោយ​ប្រើ​មាត់​និង​ការ​ញញឹម​ដោយ​ប្រើ​ភ្នែក ហើយ​រក្សា​ការ​ញញឹម​ដែល​អ្នក​ចូល​ចិត្ត​បំផុត​។ កត់សម្គាល់​នូវ​អារម្មណ៍​នៃ​ទឹកមុខ​របស់​អ្នក និង​របៀប​ដែល​អ្នករក្សា​លំនឹង​សាច់ដុំ​។ បន្ទាប់​មក អនុវត្ត​ធ្វើ​វា​សារ​ឡើង​វិញ​។
 
៥. កត់សម្គាល់​នូវ​ស្នាមញញឹម​ថ្មី​របស់​អ្នក​ពេល​អ្នក​ទទួល​បានការ​សរសើរ​។ ពេល​ដែល​អ្នក​ញញឹម​នៅ​ថ្ងៃក្រោយ ចូរ​រំឭក​វា​ឡើង​វិញ ទាំង​កាយវិការ និង​អារម្មណ៍​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com