ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធានការងាយៗបង្ការ​ជំងឺ​គ្រុនផ្តាសាយ
10, Nov 2021 , 6:59 am        
រូបភាព
ជំងឺ​ផ្តាសាយ​បាន​រំខាន​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​។​វា​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​អោយ​ប៉ះពាល់​ផង​ដែរ​ដល់​ប្រ​សិ​ទ្ឋ​ភាព​ការងារ​។​បើ​អ្នក​មិន​ចង់​កើត​ជំងឺ​ផ្តាសាយ ចូរ​អ្នក​ពិនិត្យ​មើល​វិធី​បង្ការ​ដូច​តទៅ​នេះ​:


-​ទទួលទាន​អាហារ​ឱ្យ​មាន​លំនឹង​និង​អាហារ​ដែល​ល្អ​ដល់​សុខភាព​។ ការ​ទទួលទាន​ត្រឹម​ត្រូវជា​រៀងរាល់ថ្ងៃ​គឺជា​គន្លឹះ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ ហើយ​ការ​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ល្អ​គឺជា​គន្លឹះ​នៃ​ការ​រារាំង​ជំងឺ​ដូច​ជា​ផ្តាសាយ​។ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ឱ្យ​មាន​លំនឹង​និង​អាហារ​ដែល​ល្អ​ដល់​សុខភាព​ទេ អ្នក​កំពុង​តែ​បង្អត់​រាង​កាយ​របស់​អ្នក​ពី​ការ​ទទួល​សា​ធាតុ​ចិញ្ចឹម​ដែល​សំខាន់​សម្រាប់​ថែទាំ​ប្រព័ន្ធ​ការពារ​មេរោគ​ដែល​មាន​សុខភាព​ល្អ​។ ទទួលទាន​អាហារ​ដែល​សម្បូរ​បន្លែ​និង​សារធាតុចិញ្ចឹម​។
 
-​ពិចារណា​ពី​ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ (multivitamin) ជា​រៀងរាល់ថ្ងៃ​។ ថ្នាំ​វីតាមីន​ចម្រុះ​មាន​ផ្ទុក​វីតាមីន​ដូច​ជា វីតាមីន C សម្រាប់​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​ជំងឺ​។ អាហារ​ខ្លះ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជា​ច្រើន ហើយ​ខ្លះ​មិន​មាន​ផ្ទុក​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ហើយ ទោះជា​អ្នក​គិត​ថា​អ្នក​អាច​នឹង​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​អាច​នឹង​មិន​បាន​ទទួល​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ឡើយ​។ ការ​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ​ដើរតួ​ជា​សារធាតុ​បន្ទាប់បន្សំ​សម្រាប់​អាហារ​ណា​ដែល​មិន​មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដែល​វា​នឹង​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​ដែល​អ្នក​ត្រូវការ​ដែល​អ្នក​មិន​អាច​ទទួល​បាន​ពី​អាហារ​ដែល​អ្នក​ទទួលទាន​ជា​ប្រចាំ​។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​លើ​ការ​ជ្រើសរើស​ថ្នាំ​វីតាមីន​ចម្រុះ​ដែល​ត្រឹមត្រូវ ឬ វីតាមីន​ចម្រុះ​ដែល​ល្អ​ចំពោះ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​មេរោគ អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។
 
-​ពិចារណា​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​រៀង​រាល់​ឆ្នាំ​។ បន្ថែម​ពី​ការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​រៀង​រាល់​ឆ្នាំ អាច​ជួយ​អ្នក​បង្ការ​ជំងឺ​ផ្តាសាយ​។ ពេល​ដែល​គ្រូពេទ្យ​ចាក់​ថ្នាំ​បង្ការ​នេះ​ឱ្យ​អ្នក គាត់​នឹង​ចាក់​មេរោគ​ដែល​ស្ថិត​ក្នុង​ទម្រង់​ខ្សោយ​ចូល​ក្នុង​រាង​កាយ​របស់​អ្នក ដូច្នេះ​រាង​កាយ​របស់​អ្នក​នឹង​ស៊ាំ​ជាមួយ​ជំងឺ​នេះ​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com