កីឡាអន្តរជាតិ
អន្តរជាតិ
Sir Alex Ferguson ៖ គួរតែលើក Ronaldo ធ្វើជាប្រធានក្រុម Man Utd ក្នុងកាលៈទេសៈនេះ
12, Nov 2021 , 4:59 pm        
រូបភាព
លោក Sir Alex Ferguson អតីតវីរៈបុរសគ្រូបង្វឹកក្រុម Manchester United បានបង្ហើបនាពេលថ្មីៗនេះថា លោកបានជ្រើសរើសកីឡាករដែលសាកសមនឹងទទួលបានតំណែងប្រធានក្រុមក្នុងកាលៈទេសៈនេះដ៏អាក្រក់មួយនេះ។ នេះបើតាមព័ត៌មាន SAF។



ស្លាកប្រធានក្រុមប្រចាំក្លិបបិសាចក្រហមមិនមែនជាបញ្ហាធំឡើយ ដែលជាកត្តាក្លិបធ្លាក់ទម្រង់លេង។ ប៉ុន្តែអ្វីដែលគេបានរំពឹងទុកនោះ តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo គឺជាកូនសោរយ៉ាងសំខាន់ក្នុងក្រុមទាំងមូល ហើយរូបគេក៏អាចក្លាយជាប្រធានក្រុមជំនួស Harry Maguire។
  


ហេតុផលសំខាន់ដែលលោក Ferguson នាយកបាល់ទាត់ក្លិបMan Utd បានលើកឡើងសំដៅចំៗទៅ Ronaldo និង Maguire អំពីតំណែងប្រធានក្រុម នៃការប្រើអំណាចកីឡាករនៅលើទីលាន ដែលកីឡាករធម្មតាមិនអាចធ្វើបាន។ សម្រាប់អតីតវីរៈបុរសគ្រូបង្វឹកក្រុម Man Utd រូបនេះ បានមើលឃើញថា Maguire បានបង្កកំហុសក្នុងការដឹកនាំក្រុមលើទីលាន។ «យើងបានឃើញ Harry Maguire បានគ្រប់គ្រងក្នុងក្រុមហើយរបៀបដែលគេប្រាប់ក្រុមឲ្យធ្វើការ។ វាពិបាកសម្រាប់គាត់ដែលឲ្យគាត់ធ្វើបែបនោះ អ្នកមិនអាចបង្កើតកំហុស ម្តងហើយម្តងទៀតបានឡើយក្នុងនាមជាអ្នកដឹកនាំក្រុមម្នាក់។ ក្រុមកីឡាករទាំងអស់ហាក់គ្មានភាពជឿជាក់លើរូបគេឡើយ»។ នេះបើតាមលោក Ferguson។
 
ក្រោយមើលឃើញភាពអវិជ្ជមានរបស់ Maguire ហើយ អតីតគ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះ ក៏លើកយក Ronaldo មកពិចារណាលើតួនាទីជាប្រធានក្រុម Man Utd វិញ។ «ផ្ទុយពី Maguire ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Ronaldo បានចូលរួមជាក្រុមរយៈពេលខ្លី តែគេបានបង្ហាញពីគុណភាពជាអ្នកដឹកនាំរបស់គាត់។ គាត់បាននិយាយទៅកាន់កីឡាករផ្សេងទៀត មិនថាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយគេក៏បានផ្តល់យោបល់ដល់អ្នកគ្រប់គ្រងអំពីកំហុសរបស់គាត់។ ក្រុមទាំងមូលមើលទៅ Ronaldo ដោយភាពទាក់ទាញនិងដោយក្តីជឿទុកចិត្ត»។នេះបើតាមការបកស្រាយពីសំណាក់លោក Ferguson។



ក្នុងនាមជាប្រធានក្រុមរយៈពេល២ឆ្នាំមកនេះ ពិតជាមានន័យសម្រាប់ Maguire ប៉ុន្តែរូបគឺទទួលបានការរិះគន់ច្រើនជាងផលល្អ។ ក្លិបបិសាចក្រហមក៏កំពុងសម្លឹងផ្តល់តំណែងប្រធានក្រុមទៅឲ្យកីឡាករដែលមានភាពជាអ្នកដឹកនាំ នឹងភាពខ្លាំងនៅលើទីលាន៕

Tag:
 Manchester United
  Sir Alex Ferguson
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com