កីឡាអន្តរជាតិ
អន្តរជាតិ
Diallo កីឡាការិនី PSG ត្រូវបានប៉ូលីសដោះលែងវិញ
12, Nov 2021 , 5:59 pm        
រូបភាព
កីឡាការិនី Aminata Diallo របស់ក្លិបអ្នកមានបារាំង Paris Saint German ត្រូវបានមន្រ្តីប៉ូលីសដោះលែងពីការឃុំឃាំងវិញនាថ្ងៃទី១១​ ខែវិច្ឆិកា។


 
កីឡាការិនី វ័យ២៦ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែវិច្ឆិកា បន្ទាប់ពីការស៊ើបអង្កេត ប៉ូលីសក្រុងប៉ារីសបានអះអាងថា Diallo បានជួលមនុស្សឱ្យទៅធ្វើបាបមិត្តរួមក្រុមនាង Kheira Hamraoui កាលពីថ្ងៃទី៤ វិច្ឆិកា ដើម្បីខ្លួនអាចបានកៅអីលេងឱ្យ PSG។ ។ 
 
ក្លិបរហ័ស្សនាមអ្នកមានបារាំង PSG បានបដិសេធនឹងមិនបានបញ្ចេញនូវឈ្មោះកីឡាករដែលបានគេនិយាយថារងការវាយប្រហារនោះឡើយខណៈក្លិបកំពុងតែជួយទៅខាងប៉ូលីសសម្រាប់បំភ្លឺការពិតលើរឿងក្តីនេះ។
 
«ក្លិបបាលទាត់ PSG បានស្នើសុំការដោះលែង Diallo ពីការឃុំឃាំងរបស់បូលីសក្នុងតំបន់។ ក្លិបនឹងបន្តជួយគាំទ្រទៅកាន់កីឡាករទាំងអស់ នឹងលើកទឹកចិត្តពួកគេឲ្យយកឈ្នះលើបញ្ហាដែលបានកើតមានដូចនេះឲ្យបានឆាប់។ ក្លិបក៏បន្តឈរលើជំហរយុត្តិធម៍តាមផ្លូវច្បាប់ផងដែរ។»នេះជាការលើកឡើងពីសំណាក់ក្លិប PSG។
 
មិនតែប៉ុណ្ណោះក្លិប PSG ក៏បានថ្លែងការអរគុណទៅកាន់អ្នកគាំទ្រដែលដែលបានបង្ហាញ់ការអត់ធ្មត់លើរឿងដែលបានកើតឡើងបែបនេះ ជាមួយការយោគយល់ដល់ឯកជន​ភាពរបស់​ក្រុម៕

Tag:
 Aminata Diallo
  Paris Saint German
© រក្សាសិទ្ធិដោយ thmeythmey.com