កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នឹងផ្អាកប្រកួតជិត២ខែដើម្បីឱ្យកីឡាករទៅចូលរួម World Cup នៅកាតា
14, Nov 2021 , 7:59 am        
រូបភាព
ក្របខណ្ឌ Premier League របស់អង់គ្លេសនឹងត្រូវផ្អាកការប្រកួតរបស់ខ្លួនសម្រាប់លីគឆ្នាំក្រោយចាប់ពីសប្តាហ៍ទី១៧  ដើម្បីសម្រួលដល់ការប្រកួត World Cup 2022 នៅកាតា។ នេះបើតាមការផ្សាយរបស់លីគកំពូលមួយនេះនាថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២១។


តាមការប្រកាសរបស់ Premier League ការប្រកួតនឹងសម្រាកពីថ្ងៃទី១២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។
 
រដូវកាលថ្មី២០២២-២០២៣នៃ Premier League នឹងចាប់ផ្តើមពីថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២ ហើយបន្តប្រកួតដល់សប្ដាហ៍ទី១៦ ទើបសម្រាក មុនការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកWorld Cup ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ Premier league នឹងត្រូវចាប់ផ្ផ្តើមប្រកួតឡើងវិញនាថ្ងៃទី២៦ ខែធ្នូក្រោយចប់ World Cup ។ ប្រកួតចុងក្រោយសប្តាហ៍ទី៣៨ នឹងធ្វើនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។
 
សូមជម្រាបថាព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតានឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ខែធ្នូ៕
 

Tag:
 Premier League
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com