កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe ៖ ខ្ញុំសប្បាយចិត្ត ព្រោះរឿងល្អៗនិងការប្រកួតប្រជែងយ៉ាងអស្ចារ្យកំពុងមករកខ្ញុំ
15, Nov 2021 , 3:29 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Kylian Mbappe ត្រូវគេដឹងថា ជាមុខសញ្ញារបស់ក្លិបយក្សអេស្ប៉ាញ Real Madrid។ ក្លិបអេស្ប៉ាញមួយនេះ អាចបញ្ចេញលុយធំម្តងទៀតដើម្បីយក Mbappe ពីដៃក្លិបបារាំង Paris Saint German នៅក្នុងទីផ្សារដោះដូរខែមករាមុខ។ នេះបើតាមការផ្សាយពីកាសែត Marca។



Mbappe ខ្សែប្រយុទ្ធរបស់ក្លិប PSG បង្ហាញទម្រង់លេងយ៉ាងល្អអំឡុងការប្រកួតរវាងបារាំងទល់ក្រុម​ជម្រើសជាតិកាហ្សាក់ស្ថាន ដោយស៊ុតបាល់បំប៉ោងសំណាញ់ទីរហូតដល់ទៅ៤គ្រាប់ម្នាក់ឯង។បារាំងទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតាដោយឈរលេខ១ក្នុងពូល D តំបន់អឺរ៉ុបផងដែរ។
 
បន្ទាប់ពីឈ្នះការប្រកួតដោយភាពរីករាយ ប្រយុទ្ធវ័យក្មេងរូបនេះ បានបង្ហាញពីអារម្មណ៍ពិតនៅក្នុងកិច្ចសម្ភាសមួយថា រូបគេពិតជាសប្បាយចិត្តអំពីអនាគតតទៅមុខទៀត។
«ខ្ញុំនៅសល់ពេលវេលាដ៏អស្ចារ្យ ដូចនេះប្រហែល៥ឆ្នាំទៀត ខ្ញុំនឹងចាប់យកអ្វីគ្រប់យ៉ាងក្នុងពេលវេលានេះមិនថាជាឱកាស រឺក៏ផលប្រយោជន៍ឡើយ ខ្ញុំនឹងបន្តធ្វើវាបន្តទៀត។» Mbappe បាននិយាយប្រាប់ទូរទស្សន៍កីឡា TNT Sports បែបនេះ។ កីឡាករវ័យក្មេង ក៏បានឆ្លើយតបទៅកាន់សំណួទាក់ទងអនាគតក្លិប PSG រឺក៏ផ្លាស់ទៅរកទ្រនំថ្មីផងដែរ។ 
 
«ពេលនេះរឿង​ល្អៗ និងការប្រកួតប្រជែងដ៏អស្ចារ្យជាច្រើនកំពុងតែមករកខ្ញុំ។ ខ្ញុំបាននិយាយពីរឿងនេះរួចហើយ។ ខ្ញុំនឹងបន្តស្នាក់នៅទីនេះរហូតដល់ចប់រដូវកាលដូចគ្នាដែរ។ នេះជាសម្តីរបស់ Mbappe។
 
គួររំលឹកដែរថា ក្លិបអធិរាជស ធ្លាប់បានដាក់សំណើជាទឹកប្រាក់ប្រមាណជិត ២០០ លានអឺរ៉ូម្តងហើយទៅកាន់ PSG សម្រាប់ការផ្ទេរ Mbappe កាលពីទីផ្សារដោះដូរកីឡាករបានបើកនាដើមរដូវកាល។ គេក៏រំពឹងទៀតថា Real Madrid ក៏នឹងដាក់សំណើរផ្ទេរនេះជាថ្មីទៅក្លិប PSG ទៀតដែរ៕

Tag:
 Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com