អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនម្ដងទៀតក្នុងការអភិវឌ្ឍក​​ម្ពុជា តាមរយៈរបាយការណ៍និរន្តរភាពឆ្នាំ២០២០
15, Nov 2021 , 3:15 pm        
រូបភាព
ដោយ: ថ្មីៗ
 
រាជធានីភ្នំពេញ ថ្ងៃទី១៥  ខែវិច្ឆិកា ឆ្នាំ២០២១ –  ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា បានបញ្ជាក់ម្ដងទៀត នូវ​ការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការចេញផ្សាយរបាយការណ៍និរន្តរភាពឆ្នាំ​២០២០របស់ខ្លួន ដែលរួមបញ្ចូលព័ត៌មានលម្អិត អំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ទៅកាន់សេដ្ឋកិច្ច និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ 
 
យោងតាមការចេញផ្សាយរបាយការណ៍និរន្តរភាព២០២០ ប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Smart Axiata បានបង់ពន្ធចំនួន ៩៥ លានដុល្លារ លើពន្ធអាករ និងកម្រៃនិយ័តកម្មនៅឆ្នាំ ២០២០ ហើយនៅតែបន្តជាជម្រើស នៃនិយោជកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគាំទ្រដល់ការងារចំនួន ៥៦ ០០០ កន្លែងក្នុងឆ្នាំ២០២០​ ដោយផ្ទាល់ ឬតាមរយៈការវិនិយោគ របស់ខ្លួននោះទេ។​
 


របាយការណ៍នេះ ក៏បានគូសបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata បានវិនិយោគទឹកប្រាក់ ប្រមាណ ១,៨៨ ពាន់លានដុល្លា​រ លើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសម្រាប់ប្រទេសកម្ពុជា និងបានរួមចំណែកជាង ៥៦២ លានដុល្លារ ទៅក្នុងពន្ធអាករ និងកម្រៃនិយ័តកម្មដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រុមហ៊ុន បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៨ មកម្ល៉េះ។
 
សម្រាប់ក្រុមហ៊ុន Smart Axiata​​ របៀបវារៈដ៏សំខាន់របស់ខ្លួន ក្នុងការអភិវឌ្ឍន៍កម្ពុជា គឺជាការប្តេជ្ញាចិត្ត ក្នុងការបង្កើអ​នាគតឌីជីថលរបស់កម្ពុជា ជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ក៏ដូចជាការគាំទ្រដល់អាជីវកម្មឌីជីថលទើបបង្កើតថ្មី និង​​​«សហគ្រិនបច្ចេកវិទ្យា»របស់កម្ពុជា។ ដោយបានដាក់សាកល្បងប្រកបដោយជោគជ័យ នូវបច្ចេកវិទ្យា 5G នៅប្រហែល​២០កន្លែង ក្នុងរាជធានីភ្នំពេញ​ ក្រុមហ៊ុន Smart នឹងសហការជាមួយអាជ្ញាធរយ៉ាងជិតស្និទ្ធ ក្នុងការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជា ដើម្បីនាំមុខក្នុងការផ្តល់លទ្ធភាពឱ្យកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏គួរឱ្យរំភើបនេះ ​ក្នុងប្រទេសកម្ពុជា។
 


នាយកប្រតិបត្តិស្តីទីរបស់ Smart Axiata  លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖ «យើងបន្តធ្វើការយ៉ាងមុតមាំ ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់យុគសម័យឌីជីថលរបស់កម្ពុជា។ ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេ ក្រុមហ៊ុន Smart នឹងព្យាយាមប្រើប្រាស់ឯកទេសដ៏ខ្លាំង ​​និងធនធានរបស់ពួកយើង​ ព្រមទាំងសហការជាមួយក្រសួងពាក់ព័ន្ធនានា នៃរាជរដ្ឌាភិបាលកម្ពុជា ដើម្បីជួយប្រទេសកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកនេះ។ នៅក្រុមហ៊ុន Smart Axiata យើងយល់ថា នេះគឺជាបេសកកម្មរបស់ពួកយើង ក្នុងការបន្តភ្ជាប់ទំនាក់ទំនងរបស់ប្រជាជនកម្ពុជា និងការវិនិយោគលើផ្នែកនានា ដែលផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងពេលកសាងអនាគតឌីជីថលដ៏មានឥទ្ធិពលរបស់ព្រះរាជាណាចក្រកម្ពុជា។»
 


នៅក្នុងរបាយការណ៍និរន្តរភាព ដែលមានចំណងជើងថា «​ការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ សម្រាប់អនាគតប្រកបដោយនិរន្តរភាព» ក្រុមហ៊ុន Smart បង្ហាញពីសកម្មភាពជាច្រើនទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ក្នុងការក្លាយជាអាជីវកម្ម ដែលមើលមិនត្រឹមតែប្រាក់ចំណេញនោះទេ។ សកម្មភាពទាំងឡាយនោះរួមមាន ការដោះស្រាយយ៉ាងសកម្មនូវបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយដាក់នូវការត្រួតពិនិត្យ និងការគ្រប់គ្រងតាមដានការបញ្ចេញកាបូនរបស់ក្រុមហ៊ុន​ ការរក្សានូវកម្រិតខ្ពស់បំផុតនៃសុចរិតភាព ក្នុងប្រតិបត្តិការទាំងអស់ ជាមួយអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអតិថិជន និងគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក។



របាយការណ៍នេះ ក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនSmart ​​ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Smart ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសជាតិទាំងមូលផងដែរ។ ជាពិសេសក្រុមហ៊ុនខិតខំបង្កើនគោលការណ៍ ស្របតាមរបៀបវារៈនៃសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល​ ដោយផ្ដោតលើការអភិវឌ្ឍន៍ និងការទទួលស្គាល់ជំនាញរបស់និយោជិតរបស់ខ្លួន តាមរយៈកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យនានា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់យើង ដើម្បីផ្តល់ឱកាសអភិវឌ្ឍ និងសិក្សាដល់យុវជនកម្ពុជា ដើម្បីពួកគេអាចចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
 
ក្រុមហ៊ុន Smart Axiata ក៏បាននាំមុខគេ ក្នុងការជួយជំរុញអ្នកលេងហ្គេមអេឡិចត្រូនិកនៅកម្ពុជា ឱ្យបង្កើតភាពល្បីល្បាញនៅលើឆាកអន្តរជាតិផងដែរ ដោយក្រុមហ៊ុនបានផ្តើមកម្មវិធីប្រកួតកីឡាអេឡិចត្រូនិកដ៏ធំបំផុត របស់ព្រះរាជាណាចក្រកម្ពុជា និងបានចាប់ដៃគូជាមួយអ្នកបង្កើតហ្គេមអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិផងដែរ ដើម្បីចែកចាយហ្គេមដែលមនុស្សចូលចិត្តលេង នៅលើបណ្តាញអ៊ីនធឺណិតលឿនរហ័ស និងគួរឱ្យទុកចិត្ត។ 
 
កម្មវិធីផ្តួចផ្តើមដទៃទៀត មានដូចជាការបង្កើតមូលនិធិទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំងកូវីដ-១៩ របស់ Smart Axiata ដើម្បីគាំទ្រដល់ដំណោះស្រាយ ដែលមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈមដែលប្រជាជនកម្ពុជាជួបប្រទះ ក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល​។  មូលនិធិ​ បានគាំទ្រគំនិតផ្តួចផ្តើមចំនួន ១៣ ផ្សេងៗគ្នា មកទល់ពេលនេះ។​ ការបង្កើតរួមគ្នានៃពិព័រណ៍​ជំនាញ​សិក្សា និង​ការងារអនឡាញ ជាមួយ​​សមាគមអតីត​និស្សិត​អាហារូបករណ៍សហរដ្ឋ​អាម៉េរិក Fulbright ​ថ្នាក់បរិញ្ញាបត្រនៅ​កម្ពុជា  (FUSAAC) កម្មវិធីអាហារូបករណ៍ SmartEdu ដែលបានផ្តល់ថវិកាចំនួន ៣សែនដុល្លារ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៦មក ព្រមទាំងមូលនិធិគ្រោះទឹកជំនន់ របស់ក្រុមហ៊ុន Smart Axiata ដែលប្រមូលបានជា ៦.៦ម៉ឺនដុល្លារ សម្រាប់ក្រុមគ្រួសាររងផលប៉ះពាល់ ពីគ្រោះទឹកជំនន់កាលពីចុងឆ្នាំ ២០២០។​ 



លោក​ Feiruz មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart Axiata យើងលើកទឹកចិត្តក្រុមការងាររបស់យើងឲ្យដឹកនាំប្រកបដោយគំរូ។ ដោយសារហេតុផលនេះ ទើបយើងដាក់ចេញនូវ នីតិវិធីអំពីជំងឺកូវីដ-១៩ ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាប្រតិបត្តិការប្រចាំថ្ងៃរបស់យើង ដើម្បីជាប្រយោជន៍អតិថិជនរបស់យើងទាំងអស់។ យើងក៏បានផ្តល់អាទិភាព ដល់សុខុមាលភាពរបស់និយោជិត ដោយរៀបចំការិយាល័យបន្ថែម  ដើម្បីអនុញ្ញាតឱ្យមានគម្លាត រវាងនិយោជិតត្រឹមត្រូវ ក្នុងប្រតិបត្តិការការងារ ហើយយើងបន្តអនុវត្តយ៉ាងតឹងរឹង នូវនីតិវិធីសុវត្ថិភាព នៅកន្លែងធ្វើការរបស់យើងផងដែរ។»
 
ដោយក្រឡេកមើលទៅលើការចូលរួមចំណែក និងសមិទ្ធផលសំខាន់ៗ អំឡុងឆ្នាំ ២០២០ របាយការណ៍និរន្តរភាពឆ្នាំ ២០២០ របស់ក្រុមហ៊ុន Smart Axiata គូសបញ្ជាក់អំពីបេសកកម្មរបស់ក្រុមហ៊ុនគឺផ្ដោតលើ «យើងភ្ជាប់ទំនាក់ទំនង យើងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង» និងចក្ខុវិស័យសម្រាប់អនាគត៖ «ដើម្បីក្លាយជាយីហោក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងលេខ 1 និងជាទីពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២»។
 


លោក​ Feiruz ក៏បន្ថែមទៀតថា៖ «យើងមានមោទកភាព ចំពោះការចូលរួមចំណែករបស់យើង ក្នុងកំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង ហើយយើងសូមថ្លែងអំណរគុណ ចំពោះដៃគូ អ្នកពាក់ព័ន្ធរបស់យើងទាំងអស់ និងរាជរដ្ឌាភិបាលរបស់ប្រទេសកម្ពុជា ចំពោះការបន្តគាំទ្ររបស់លោកអ្នក។ យើង​នឹង​បន្ត​ដើរ​តួនាទី​យ៉ាងស្វាហាប់ ​ក្នុង​នាម​ជា​អ្នក​ជំរុញសក្ដានុពល​ឌីជីថល និង​បង្កើត​ការ​ភ្ជាប់បណ្ដាញទំនាក់ទំនង​ដ៏​មានអត្ថ​ន័យ ខណៈ​ពេល​ដែល​ការ​បើក​ឱ្យ​មាន​អនាគត​វិជ្ជមាន និង​និរន្តរភាព​សម្រាប់​សហគមន៍ និង​ប្រទេស​របស់​យើង។»
សូមចូលទៅកាន់គេហទំព័រ  www.smart.com.kh/sr2020/ ដើម្បីទាញយករបាយការណ៍និរន្តរភាព។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនិរន្តរភាព និងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន  Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia ​www.facebook.com/smartforcambodia ឬចូលទៅកាន់www.smart.com.kh
(អត្ថបទពាណិជ្ជកម្ម)
 
អំពីក្រុមហ៊ុន Smart 
ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន ​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ ​ក្នុង​ទ្វីប​អាស៊ី។
 


ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត ​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប ​​ទាន់​សម័យ ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង ​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប ​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់ ​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។



ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម ​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូ ជា​មួយ​ភាគី​អន្តរជាតិ​នានា ​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត ​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១ ០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស ​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា ​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!   
-ចប់-
ក្រុមហ៊ុន​ Smart Axiata Co., Ltd.
No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង
លោក គាំ ទីវា
ទូរស័ព្ទ៖    +855 10 202 271
អ៊ីម៉ែល៖    [email protected]

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com