កីឡាអន្តរជាតិ
អន្តរជាតិ
Premier League ខិតជិតដល់ការលក់សិទ្ធិផ្សាយឱ្យទូរទស្សន៍អាម៉េរិកតម្លៃប្រហែល២ពាន់លានដុល្លារ
16, Nov 2021 , 9:29 am        
រូបភាព
លីគកំពូលរបស់អង់គ្លេស Premier League ខិតជិតដល់ការលក់សិទ្ធិនៃការផ្សាយផ្ទាល់ផ្តាច់មុខការប្រកួតទាំងមូលទៅឲ្យទូរទស្សន៍កីឡាដ៏ធំមួយរបស់អាម៉េរិកក្នុងតម្លៃប្រមាណ២ពាន់លានដុល្លា។​ ការប្រកាស នឹងត្រូវធ្វើឡើងនាសប្តាហ៍ក្រោយ។ នេះបើតាមផ្សាយពី Financial Time ។



ក្រោមកិច្ចសន្យាថ្មី ការផ្សាយនឹងចាប់ផ្តើមពីរដូវកាល ២០២២-២៣ ដល់រដូវកាល ២០២៧-២៨។ Premier League ក៏នឹងលក់សិទ្ធិការផ្សាយផ្តាច់មុខនៃប្រកួតទាំង៣៨សប្តាហ៍ជាងការលក់ការផ្សាយជាកញ្ចប់ដាច់ដោយឡែកដែលបង្កភាពស្មុកស្មាញ។ 
 
ក្រុមហ៊ុន ViacomCBS និង ESPN របស់អាម៉េរិក ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានដេញថ្លៃសម្រាប់ការផ្សាយជាមួយក្រុមហ៊ុន Comcast Corp’s NBC ដែលជាអ្នកគ្រប់គ្រង់ការផ្សាយពីពេលកន្លងទៅ។ ការដេញថ្លៃសម្រាប់សិទ្ធិផ្សាយផ្តាច់មុខជុំទី២ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។
 
ប្រសិនបើទូរទស្សន៍អាមេរិកអាចដេញថ្លៃបានសិទ្ធិផ្សាយផ្តាច់មុខក្នុងតម្លៃប្រមាណ ២ពាន់លានដុល្លារនេះពិតមែន Premier League ក៏នឹងបំបែកកំណត់ត្រាថ្មីរបស់ខ្លួនជាលីគបាល់ទាត់ដែលរកបានចំណូលច្រើនបំផុតពីការផ្សាយក្រៅប្រទេស៕

Tag:
 Premier League
  Business Football
© រក្សាសិទ្ធិដោយ thmeythmey.com